ទួរគីប្រើប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី បើចាំបាច់

លោកប្រធានាធិបតីទួរគី តៃយ៉ិប អឺដូហ្គេន បាននិយាយថាទួរគីនឹងប្រើប្រព័ន្ធការពារមីស៊ីល S-400 ទិញពីរុស្ស៊ី បើវាមានការចាំបាច់។

លោក អឺដូហ្គេន បានបញ្ជាក់ថា«យើងទិញប្រព័ន្ធការពារមីស៊ីល S-400 មិនមែនដើម្បីយកមកទុកនៅក្នុងឃ្លាំងទេ។ ប្រព័ន្ធការពារមីស៊ីលនេះនឹងត្រូវបានប្រើយ៉ាងសមរម្យ បើវាមានការចាំបាច់។»

នៅខែធ្នូ ឆ្នាំ២០១៧ រុស្ស៊ី និងទួរគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់ ដើម្បីផ្តល់ប្រព័ន្ធការពារមីស៊ីល S-400 ដល់ទួរគី។ ប្រព័ន្ធការពារមីស៊ីល S-400 ចំនួន២គ្រឿង នឹងត្រូវបានប្រតិបត្តិការ និងបានប្រើការនៅក្នុងកងទ័ពទួរគី។ រុស្ស៊ីបានចាប់ផ្តើមផលិតប្រព័ន្ធការពារមីស៊ីល S-400 សម្រាប់ទួរគី។

កិច្ចព្រមព្រៀងនេះមិនបានយល់ព្រមរវាងទួរគី និងអាមេរិក ដោយអាមេរិកគម្រាមដាក់ទណ្ឌកម្មប្រឆាំងទួរគី នៅពេលអាមេរិកជឿថាអាវុធនេះមិនអាចប្រៀបធៀបជាមួយប្រព័ន្ធការពារមីស៊ីលរបស់អង្គការណាតូទេ។ (Sputnik)