ទួរគីទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 ទោះបីអាមេរិកគាបសង្កត់

លោក អូសធើក យីលម៉ាស អនុប្រធានគណបក្សប្រឆាំងទួរគី បាននិយាយនៅថ្ងៃសុក្រថាទួរគីទំនងជាត្រូវបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមយយរុស្ស៊ីស្តីពីការទិញប្រព័ន្ធការពារដែនអាកាស S-400 ទោះបីអាមេរិកគាបសង្កត់ នៅពេលទួរគីធ្វើសម្បទានក្នុងការចរចាទិញប្រព័ន្ធមីស៊ីល Patriot ជាមួយទីក្រុងវ៉ាស៊ីងតុន ដើម្បីធ្វើឲ្យមានតុល្យភាពរវាងអាមេរិក និង​​​​​រុស្ស៊ី។

លោក យីលម៉ាស បានបញ្ជាក់ថាការទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 នឹងកើតឡើង ប៉ុន្តែម្យ៉ាងទៀត រដ្ឋាភិបាលនឹងធ្វើសម្បទានខ្លះ ដល់អាមេរិក ចំពោះការលក់ប្រព័ន្ធមីស៊ីល Patriot ។

យោងតាមអ្នកនយោបាយ រដ្ឋាភិបាលទួរគីកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចទាំងពីរ ដោយចរចាកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងអាមេរិក។ លោក យីលម៉ាស បានសម្តែងក្តីសង្ឃឹមថាទួរគីនឹងធ្វើជាប្រទេសឯករាជ្យចំពោះបញ្ហានេះ។ ទោះបី លោក យីលម៉ាស មិនបានបដិសេធថាទួរគីអាចផ្លាស់ប្តូរជំហររបស់ខ្លួនលើការទិញប្រព័ន្ធការពារដែនអាកាស S-400 ក៍ដោយ។

បញ្ហាប្រេព័ន្ធ S-400 នេះ គឺជាបញ្ហាមួយដែលអាមេរិក និងទួរគីមិនយល់ស្របគ្នាលើបញ្ហានេះ។ (Sputnik)

,