ទីក្រុងវ៉ាស៊ីងតុនគម្រាមសងសឹកក្នុងករណីវាយលុករបស់រដ្ឋាភិបាលនៅតំបន់នីរតីប្រទេសស៊ីរី

ក្រសួងការបរទេសអាមេរិក បានប្រកាសថាអាមេរិកនឹងផ្តល់ការសងសឹកដាច់ខាតមួយចំពោះការវាយលុករបស់កងទ័ពស៊ីរីលើតំបន់គ្មានការប្រយុទ្ធនៅភាគនីរតី។

ក្រសួងការបរទេសអាមេរិក បានអំពាវនាវដល់រុស្ស៊ីឲ្យទប់ស្កាត់រដ្ឋាភិបាលស៊ីរីកុំឲ្យធ្វើការវាយលុកនៅតំបន់គ្មានការប្រយុទ្ធនៅភាគនីរតី ដោយនិយាយថាអាមេរិកនឹងផ្តល់ការសងសឹកដាច់ខាតចំពោះការវាយលុកដែលអាចកើតមានឡើង។

ប្រទេសរុស្ស៊ី ហ្សកដង់ និងអាមេរិក បានព្រមព្រៀងកាលពីខែកក្កដាឆ្នាំមុន ដើម្បីបង្កើតតំបន់គ្មានការប្រយុទ្ធគ្នានៅខេត្តដារ៉ា ហ្គូណេយត្រា និងហ្ស៊ូវ៉េយដា។

ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា«អាមេរិកនៅតែកង្វល់អំពីរបាយការណ៍គម្រាមប្រតិបត្តិការរបស់រដ្ឋាភិបាលស៊ីរីនៅភាគនីរតីក្នុងតំបន់គ្មានការប្រយុទ្ធគ្នា។ យើងបញ្ជាក់ម្តងទៀតថាអាមេរិកនឹងចាត់វិធានការដ៍ម៉ឹងម៉ាត់ និងសមរម្យក្នុងការសងសឹកទៅនឹងការរំលោភរបស់រដ្ឋាភិបាលស៊ីរីនៅក្នុងតំបន់។»

ក្រសួងការបរទេសអាមេរិក បាននិយាយថាអាមេរិកចាប់ឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះការរំលោភណាមួយរបស់ក្រុមអាជ្ញាធរស៊ីរី ហើយបានសំណូមពរថាអាមេរិកប្រើអានុភាពរបស់ខ្លួន ដើម្បីបង្ខិតបង្ខំរដ្ឋាភិបាលស៊ីរី ឆ្ពោះទៅរកសន្តិភាព។ (Sputnik)

, ,