ទិញអាវុធគឺជាការសម្រេចចិត្តអធិបតេយ្យ ដោយកាតាបដិសេធការគម្រាមរបស់អារ៉ាប៊ី សាអូឌីត អំពីកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400

រដ្ឋមន្ត្រីការបរទេសកាតា បានបដិសេធការគម្រាមអំពីសកម្មភាពយោធារបស់អារ៉ាប៊ី សាអូឌីតលើផលប្រយោជន៍របស់កាតាក្នុងការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400។ ប្រទេសកាតាអាចសម្រេចចិត្តដោយខ្លួនឯងចំពោះអាវុធអ្វីដែលត្រូវទិញ។

រដ្ឋមន្ត្រីការបរទេសកាតា បានបញ្ជាក់ថា«ការទិញឧបករណ៍យោធាណាមួយ គឺជាការសម្រេចចិត្តអធិបតេយ្យ ដែលគ្មានប្រទេសណាមួយមានសិទ្ធិធ្វើអ្វីមួយក្នុងរឿងនេះទេ។ ការគាបសង្កត់បរទេសណាមួយលើប្រទេសកាតា នឹងរំលោភច្បាប់អន្តរជាតិ។»

កាសែតបារាំង Le Monde បាននិយាយថាការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 របស់កាតា នឹងបំផ្លាញសន្តិសុខជាតិរបស់បណ្តាប្រទេសជិតខាងបស់កាតា រួមទាំងអារ៉ាប៊ី សាអូឌីត។

លិខិតមួយ ដែលសុំបារាំងឲ្យធ្វើការគាបសង្កត់ការទូតលើកាតា បាននិយាយថាអារ៉ាប៊ី សាអូឌីត ចាត់វិធានការចាំបាច់នានាប្រឆាំងកាតា រួមមានសកម្មភាពយោធា បើកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 កើតឡើង។

រដ្ឋមន្ត្រីការបរទេសកាតា បានបញ្ជាក់ថាការសម្រេចចិត្តរបស់កាតាទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 នឹងមិនមានឥទ្ធិពលលើអារ៉ាប៊ី សាអូឌីតទេ។ «កាតាបង្កើតជម្រើសបើកចំហសម្រាប់គ្រឿងសព្វាវុធយោធារបស់ខ្លួន។ យើងកំពុងស្វែងរកគុណភាពល្អបំផុត ដើម្បីការពារប្រទេសរបស់យើង។» (RT)