ជប៉ុនសាកល្បងមីស៊ីលស្ទាក់ចាប់មីស៊ីលបាញ់ចេញពីនាវានៅពីលើមហាសមុទ្រប៉ាស៊ីហ្វីកដោយជោគជ័យ

ក្រុមហ៊ុនផលិតមីស៊ីលអាមេរិក Raytheon បានប្រកាសនៅថ្ងៃពុធថាមីស៊ីលស្ទាប់ចាប់មីស៊ីល SM-3 បាញ់ចេញពីនាវារបស់កងទ័ពជើងទឹកជប៉ុន បានបំផ្លាញគោលដៅមីស៊ីលបាលីស្ទីកនៅពីលើមហាសមុទ្រប៉ាស៊ីហ្វីកដោយជោគជ័យ។

សេចក្តីថ្លែងការណ៍ បានពន្យល់ថាក្នុងការសាកល្បងនេះ គោលដៅមីស៊ីលត្រូវបានបាញ់ចេញពីទីតាំងមីស៊ីលប៉ាស៊ីហ្វីកនៅរដ្ឋហាវ៉ៃ ហើយមីស៊ីលស្ទាក់ចាប់មីស៊ីល ត្រូវបានបាញ់ចេញពីនាវាជប៉ុន Atago ដើម្បីបញ្ជាក់សមត្ថភាពរបស់នាវាវាយប្រហារដាក់ពង្រាយមីស៊ីលស្ទាក់ចាប់មីស៊ីល SM-3 កំណែចុងក្រោយបំផុត។

យោងតាមក្រុមហ៊ុន Raytheon មីស៊ីលស្ទាក់ចាប់មីស៊ីល SM-3 គឺជាអាវុធការពារដាក់ពង្រាយបំផ្លាញមីស៊ីលសត្រូវជាមួយការវាយប្រហារត្រង់ជាងក្បាលគ្រាប់បំផ្ទុះ។ (Sputnik)

 

,