ជប៉ុនរាំងស្កាត់យន្តហោះស៊ើបការណ៍ចិននៅពីលើសមុទ្រចិនខាងកើត

ទំនាក់ទំនងរវាងជប៉ុន និងចិន បានត្រូវតឹងតែងជាយូរមកហើយអំពីប្រវត្តិសាស្ត្រសមុទ្រ និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។

កាសែត South China Morning Post បានរាយការណ៍ថាកាលពីថ្ងៃសុក្រ កងកម្លាំងស្វ័យការពារជប៉ុនបានប្រញាប់ប្រញាល់បើកយន្តហោះប្រយុទ្ធទៅរាំងស្កាត់យន្តហោះធ្វើសង្គ្រាមអគ្គិសនី និងស៊ើបការណ៍ចិននៅពីលើសមុទ្រជប៉ុន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន យន្តហោះប្រយុទ្ធបានតាមពីក្រោយយន្តហ៉ចិន Y-9 ដែលបានបើកចេញមកពីសមុទ្រចិនខាងកើត ហើយបានហោះក្បែរតំបន់ Socotra Rock នៅក្នុងប្រទេសចិន មុនពេលវិលត្រឡប់ទៅតាមផ្លូវដើមឆ្ពោះទៅកាន់សមុទ្រចិនខាងកើតដោយគ្មានចូលទៅក្នុងដែនអាកាសជប៉ុន។

ក្រុមអាជ្ញាធរយោធាជប៉ុន មិនបានផ្តល់ការលម្អិតថាតើយន្តហោះចិនបានស្សិតនៅក្នុងតំបន់នោះរយៈពេលប៉ុន្មានទេ ឬថាតើយន្តហោះចិនបានធ្វើទំនាក់ទំនងផ្ទាល់ជាមួយយន្តហោះប្រយុទ្ធជប៉ុន។

នេះគឺជាលើកទី២ ដែលយន្តហោះស៊ើបការណ៍ចិនត្រូវបានរាំងស្កាត់ដោយប្រព័ន្ធការពារអាកាសជប៉ុន។ (Sputnik)

,