ជប៉ុនបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រទៅកាន់សមុទ្រចិនខាងត្បូងសម្រាប់បេសកកម្មរយៈពេល១ឆ្នាំ

ទីក្រុងតូក្យូបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រដ៍ធំមួយគ្រឿង ទៅកាន់សមុទ្រចិនខាងត្បូង ដែលទង្វើនេះនឹងទំនងជាធ្វើឲ្យទីក្រុងប៉េកាំងក្តៅក្រហាយ។

ក្រុមមន្ត្រីប្រតិបត្តិការផ្ទាល់ បានប្រាប់ Reuters ថាជប៉ុននឹងបញ្ជូននាវាផ្ទុកឧទ្ទម្ភាគចក្រប្រវែង២៤៨ម៉ែត្រ Kaga សម្រាប់បេសកកម្មទៅកាន់សមុទ្រចិនខាងត្បូងដែលនឹងចំណាយពេលមួយឆ្នាំ។

មន្ត្រីមួយរូប បានបញ្ជាក់ថា«នេះគឺជាផ្នែកមួយនៃការខំប្រឹងប្រែងរបស់ជប៉ុនជំរុញការធ្វើដំណើរសេរី និងចំហនៅសមុទ្រចិនខាងត្បូង»។

ប្រភពព័ត៌មាន បាននិយាយថានាវាផ្ទុកយន្តហោះចម្បាំង ដែលមានសមត្ថភាពប្រតិបត្តិការឧទ្ធម្ភាគចក្រជាច្រើនគ្រឿងក្នុងពេលតែមួយ នឹងត្រូវបានអមការពារដោយនាវាចម្បាំង ហើយនឹងឈប់នៅប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា និងស្រីលង្កា។

យោងតាម Reuters នាវាផ្ទុកយន្តហោះចម្បាំងនេះក៍អាចធ្វើសមយុទ្ធយោធាជាមួយនាវាចម្បាំងដ៍ទៃទៀតនៅតាមតមបន់។ (Sputnik)

 

, ,