ច្បាប់ចំណាយការពារជាតិអាមេរិកឆ្នាំ២០១៩ ផ្តោតលើការប្រឆាំងរុស្ស៊ី និងចិន

លោកប្រធានាធិបតី ដូណល ត្រាំ បានចុះហត្ថលេខាច្បាប់ចំណាយការពារជាតិឆ្នាំ២០១៩កាលពីថ្ងៃច័ន្ទ ដែលផ្តល់មូលនិធិសំខាន់ប្រឆាំងរុស្ស៊ី និងចិន។

វិធានការនេះបានបង្ខំឲ្យទីក្រុងប៉េកាំងសម្តែងការតវ៉ា និងសម្តែងការព្រួយបារម្ភនៅថ្ងៃអង្គារ៍ថាវិធានការនេះជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបំផ្លាញទំនាក់ទំនងយោធាទ្វភាគី ជំនឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ។

ច្បាប់ចំណាយការពារជាតិអាមេរិកចំនួន៧១៦ពាន់លានដុល្លារ (NDAA) បង្កើតមូលនិធិសម្រាប់ក្រសួងការពារជាតិប្រើប្រាស់ រួមមានប្រាក់ជំរុញការខំប្រឹងប្រែងរបស់អាមេរិក ដល់សមត្ថភាពវាយប្រហារមុនឆ្នាំ២០២២ ពង្រឹងការការពារអឺរ៉ុបដោយមានទឹកប្រាក់៦៣០០លានដុល្លារ និងផ្តល់ជំនួយអាវុធការពារជាតិដល់ប្រទេសអ៊ុយក្រែនចំនួន២៥០លានដុល្លារ។ លើសពីនេះ វិធានការនេះតម្រូវឲ្យលោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក អភិវឌ្ឍន៍ផែនការ ដែលនឹងបដិសេធការលក់យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 ដល់ទួរគី បើទួរគីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស S-400។

នៅពេលនេះគ្មានប្រតិកម្មផ្លូវការពីរុស្ស៊ីរហូតមកដល់ពេលនេះ ក្រសួងការពារជាតិចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ៍ថាអាមេរិកបានបង្កើនកម្រិតនៃការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ (អាមេរិក និងចិន) ហើយអាចធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់។ (Sputnik)

, ,