ចិន និងរុស្ស៊ី ត្រូវកាត់ផ្តាច់ថាមពលរបស់លោក គឹម ជុងអ៊ុន ខណៈទិន្នន័យបង្ហាញការផលិតមីស៊ីលថ្មី

ការភ័យខ្លាចសង្គ្រាមលើកលោកទី៣ បានកើតឡើងជាថ្មី បន្ទាប់ពីរបាយការណ៍ថ្មី បានសន្និដ្ឋានថាកូរ៉េខាងជើងបានផលិតមីស៊ីលថ្មី ទោះជាការសន្យារំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនក៍ដោយ ដែលជំរុញឲ្យលោក ដក ឆឿន អ្នកវិភាគនយោបាយអំពាវនាវដល់អាមេរិកឲ្យគាបសង្កត់ចិន និងរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលរបស់កូរ៉េខាងជើង។

របាយការណ៍ បានដុតបញ្ឆេះការភ័យខ្លាចសង្គ្រាមលើកលោកទី៣នៅថ្ងៃនេះ បន្ទាប់ពីភស្តុតាងថ្មី បានសន្និដ្ឋានថាកូរ៉េខាងជើងបានផលិតមីស៊ីលថ្មី ដែលមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក ក្រោយពីសន្យាបិទកម្មវិធីអភិវឌ្ឍន៍អាវុធរបស់ខ្លួន។

លោក ដក ឆឿន អ្នកវិភាគនយោបាយ និងអតីតជំនួយការក្លិនតុន បានអំពាវនាវឲ្យអាមេរិកដាក់ការគាបសង្កត់លើសម្ព័ន្ធមិត្តរបស់លោក គឹម ជុងអ៊ុន ក្នុងប្រទេសរុស្ស៊ី និងចិន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ដល់កូរ៉េខាងជើង និងជួយបញ្ឈប់ការផលិតមីស៊ីលថ្មី។ (Express)

, ,