ចិន និងរុស្ស៊ី គម្រាមកំហែងអាមេរិក

លោកឧត្តមសេនីយ៍ ចន ហាយថេន មេបញ្ជាការនៃទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក បាននិយាយថារុស្ស៊ី និងចិន កំពុងអភិវឌ្ឍន៍សមត្ថភាពនានា និងសាកល្បងបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីប្រឆាំងអាមេរិកនៅក្នុងអវកាស។

លោក ហាយថេន បានពន្យល់ថាប្រទេសរុស្ស៊ី និងចិន កំពុងបង្កើនការវិនិតយោគ និងបានធ្វើការសាកល្បងបច្ចេកវិទ្យាថ្មីៗជាច្រើននៅក្នុងលំហអវកាស។ រុស្ស៊ី និងចិន ក៍ធ្វើការសាកល្បងសម្រាប់បច្ចេកវិទ្យាថ្មីៗជាច្រើននៅក្នុងអវកាស។

ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បានប្រកាសការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រើអវកាសសម្រាប់គោលបំណងសន្តិភាព ហើយជាសមាជិកគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការប្រើក្រោះអវកាសដោយសន្តិភាព។

ក្រុមមេដឹកនាំ BRICS រួមមានចិន និងរុស្ស៊ី បានអំពាវនាវដល់បណ្តារដ្ឋទាំងអស់ឲ្យធ្វើការស្រាវជ្រាវដោយសន្តិភាពនៅខាងក្រៅអវកាស និងស្របតាមច្បាប់អន្តរជាតិ ដោយបញ្ជាក់ថាក្រៅអវកាសនឹងគ្មានអាវុធប្រភេទណាមួយ និងការប្រើកម្លាំងទេ។ (Sputnik)

, ,