ចិនអាចដើរតួនាទីដ៍ធំជាអ្នកធានា និងអាជ្ញាកណ្តាល បន្ទាប់ពីការចរចាអាវុធនុយក្លេអ៊ែរលោកត្រាំ-លោកគឹម

ក្រុមអ្នកវិភាគចិន បាននិយាយថាទីក្រុងប៉េកាំងនឹងជួយភាគីទាំងពីររក្សាកិច្ចសន្យារបស់ខ្លួនអំពីកិច្ចព្រមព្រៀងសឲនិមិត្តសញ្ញាធ្វើឡើងនៅប្រទេសសឹង្ហបូរី។

ទីក្រុងប៉េកាំងគ្រោងដើរតួនាទីដ៍ធំមួយក្នុងការចរចាឧបទ្វីបកូរ៉េ បន្ទាប់ពីលោកប្រធានាធិបតី ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងជួបគ្នានៅថ្ងៃអង្គារ៍ ដើម្បីជួយភាគីទាំងពីរជំរុញកិច្ចព្រមព្រៀងណាមួយដែលភាគីទាំងពីរធ្វើឡើង។

ក្រុមអ្នកវិភាគចិន និយាយថាតួនាទីជាអ្នកធានា មិនមែនត្រឹមតែការរីកចម្រើនលើការរំសាយអាវុធនុយក្លេអ៊ែរ ដែលទីក្រុងវ៉ាស៊ីងតុនកំពុងស្វះស្វែងទេ ថែមទាំងធានាអ្វីដែលលោក គឹមចង់បានបំផុត ៖ សុវត្ថិភាពនៃរបបរបស់លោក។ (South China Morning Post)

, ,