ចិនមានសមត្ថភាពប្រឆាំងឧត្តមភាពយោធាអាមេរិកនៅកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង

នៅពេលចិនមិនជឿនលឿនក្នុងគម្រោងអាវុធធុនធ្ងន់លើកម្រិតពិភពលោកទេ ឥឡូវនេះ ចិនអាចប្រឆាំងឧត្តមភាពយោធាអាមេរិកនៅគ្រប់ទីកន្លែង ដែលដែនទឹកជុំវិញកោះតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូង។

អាមេរិកបានប្រតិបត្តិការមិនប្រឈមនៅមហាសមុទ្រប៉ាស៊ីហ្វីក តាំងពីការប្រយុទ្ធរបស់កងទ័ពជើងទឹកនៅសម័យសង្គ្រាមលើកលោកទី២​​​ ប៉ុន្តែយន្តហោះប្រយុទ្ធ និងនាវាចម្បាំងចិនតែងតែបង្កើនសកម្មភាពប្រឆាំងអាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក។

យោងតាមក្រុមមន្ត្រី និងអ្នកវិភាគ ដែលពិនិត្យមើលការវិវត្តយោធាចិន ចិនមិនត្រូវការយោធាដែលអាចធ្វើឲ្យអាមេរិកចាញ់ទាំងស្រុងទេ ប៉ុន្តែកងទ័ពតែមួយគត់ដែលអាចធ្វើអន្តរាគមន៍ក្នុងតំបន់មានតម្លៃខ្ពស់បំផុតសម្រាប់ទីក្រុងវ៉ាស៊ីងតុន ដើម្បីសង្កេតដោយយកចិត្តទុកដាក់។ អ្នកវិភាគជាច្រើននាក់ និយាយថាទីក្រុងប៉េកាំង សម្រេចបានគោលបំណងនោះរួចហើយ។

ដើម្បីធ្វើដូច្នេះ ចិនបានអភិវឌ្ឍន៍សមត្ថភាពប្រឆាំងច្រកចូល ដែលប្រព័ន្ធរ៉ាដា ផ្កាយរណប និងមីស៊ីល ដើម្បីបន្សាបបញ្ហាដាច់ខាត ដែលក្រុមនាវាវាយប្រហារអមនាវាផ្ទុកយន្តហោះចម្បាំង បានសប្បាយ។ ចិនក៍កំពុងពង្រីកកងទ័ពជើងទឹករបស់ខ្លួនយ៉ាងឆាប់រហ័សជាមួយគោលបំណងដាក់ពង្រាយកងនាវាសមុទ្រ ដែលនឹងអនុញ្ញាតឲ្យចិនការពារផលប្រយោជន៍កាន់តែរីកលូតលាស់របស់ខ្លួនក្រៅពីដែនសមុទ្រ។ (NYT)

 

,