ចិនព្រមានទីក្រុងវ៉ាស៊ីងតុន ខណៈអាមេរិកពិចារណាបញ្ជូននាវាចម្បាំង មកកាន់ច្រកសមុទ្រកោះតៃវ៉ាន់

ចិនបានអនុម័តគោលនយោបាយចិនតែមួយនៅឆ្នាំ១៩៧៩។ អាមេរិករក្សាទំនាក់ទំនងពាណិជ្ជកម្មជិតស្និតជាមួយកោះតៃវ៉ាន់ និងនៅបន្តធ្វើជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់។

ចិនបានប្រតិកម្មចំពោះរបាយការណ៍ព័ត៌មានដោយលោកស្រី ហួ ឈុនយ៉ីង អ្នកនាំពាក្យក្រសួងការបរទេសចិន អំពាវនាវាដល់អាមេរិកឲ្យបង្ហាញការអត់ធ្មត់ជាអតិបរមាលើបញ្ហាកោះតៃវ៉ាន់ ដើម្បីជៀសវាងការខូចខាតដល់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យស្ថានភាពអស្ថេរភាពនៅក្នុងតំបន់។

លោកស្រី ឈុនយ៉ីង បានបញ្ជាក់ថា«យើងបានគូសបញ្ជាក់ដដែលៗថាបញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាស្នូលដ៍សំខាន់ និងរសើបបំផុតក្នុងទំនាក់ទំនងចិន និងអាមេរិក»។

ទីក្រុងប៉េកាំងកំពុងពិចារណាបញ្ជូននាវាចម្បាំងបើកឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រកោះតៃវ៉ាន់ ដែលអាចយល់ដោយតៃវ៉ាន់ថាជាសញ្ញាថ្មីនៃការគាំទ្ររបស់ងាមេរិកចំពោះការធ្វើសមយុទ្ធកងទ័ពជើងទឹកចិនជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ (Sputnik)

,