ចិនព្រមានត្រៀមខ្លួនសម្រាប់ការបង្កសង្គ្រាមអាមេរិកនៅសមុទ្រចិនខាងត្បូង

របាយការណ៍របស់ជម្រុកគំនិតបានទាក់ទងជាមួយក្រុមប្រឹក្សារដ្ឋចិន ក៍បានអំពាវនាវដល់ក្រុមអាជ្ញាធរចិនធ្វើការកាន់តែច្រើន ដើម្បីយកឈ្នះលើបណ្តាប្រទេសអាស៊ាន ព្រោះចិនប្រឈមការតស៊ូរយៈពេលវែង ដើម្បីប្រឆាំងឥទ្ធិភាពអាមេរិក។

យោងតាមរបាយការណ៍ ចិនបានព្រមានថាខ្លួនត្រូវតែធ្វើច្រើនថែមទៀត ដើម្បីទាក់ទាញទឹកចិត្តបណ្តាប្រទេសជិតខាងឲ្យចេញពីផ្លូវគោចរអាមេរិក ហើយចិនទស្សទាយថាអាមេរិកនឹងបន្តសកម្មភាពបង្កសង្គ្រាមនៅសមុទ្រចិនខាងត្បូង។

ក្រុមអ្នកវិភាគ បាននិយាយថារដ្ឋបាលរបស់លោកប្រធានាធិបតី ដូណល ត្រាំ នឹងស្វះស្វែងបង្ហាញអំណាច និងការតាំងចិត្តរបស់អាមេរិក ព្រោះគ្រប់ពេល ចិនធ្វើឲ្យមានការរីកចម្រើនសេដ្ឋកិច្ច នយោបាយ ឬ សន្តិសុខ នៅដែនទឹកជម្លោះ ដែលចិននឹងត្រូវបានគេមើលឃើញថាជាការប្រឈមដល់សណ្តាប់ធ្នាប់ដឹកនាំដោយអាមេរិកបច្ចុប្បន្ននេះ។

ការស្រាវជ្រាវ បានកត់ចំណាំថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមសម្ព័ន្ធមិត្តតំបន់ ដូចជាអូស្ត្រាលី និងជប៉ុន ហើយបានទស្សទាយការតស៊ូរយៈពេលវែង ដើម្បីយកឈ្នះការគាំទ្ររបស់បណ្តាប្រទេសអាស៊ាន។

ការស្រាវជ្រាវនេះក៍បានព្រមានថាទីក្រុងវ៉ាស៊ីងតុនកំពុងស្វះស្វែងរកការទទួលបានប្រវត្តិសីលធម៌ខ្ពស់ ដោយពិពណ៌នាទង្វើរបស់ទីក្រុងប៉េកាំងថាមិនទទួលខុសត្រូវ ដោយបំផ្លាញសណ្តាប់ធ្នាប់តំបន់ និងច្បាប់អន្តរជាតិ។ (South China Morning Post)

,