ចិនពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ

ក្នុងចំណោមមហាអំណាចអាវុធនុយក្លេអ៊ែរកំពូលទាំង៥ អាមេរិក រុស្ស៊ី បារាំង អង់គ្លេស និងចិន មហាអំណាចអាស៊ីខាងកើត គឺជាប្រទេសតែមួយបង្កើនចំនួនក្បាលគ្រាប់អាវុធនុយក្លេអ៊ែរនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តកហូម SIPRI បានរាយការណ៍នៅថ្ងៃច័ន្ទថាចិនបានបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរពីចំនួន២៧០ ទៅ២៨០គ្រាប់ នៅពេលមហាអំណាចអាវុធនុយក្លេអ៊ែរដទៃទៀតបានកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួន។ វិទ្យាស្ថាន SIPRI បានកត់សម្គាល់ថានៅពេលបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំនៅថ្ងៃទី១៨ ខែមិថុនា តួលេខមានភាពជាក់លាក់នៅដើមឆ្នាំ២០១៨។ ការប៉ាន់ស្មានទាំងអស់គឺសមរម្យ។

អាវុធនុយក្លេអ៊ែររុស្ស៊ី

អាវុធនុយក្លេអ៊ែរអាមេរិក

មហាអំណាចអាវុធនុយក្លេអ៊ែរដទៃទៀត បាននិយាយនៅក្នុងរបាយការណ៍នេះគឺប្រទេសឥណ្ឌាមានអាវុធនុយក្លេអ៊ែរពីចំនួន១៣០ ទៅ១៤០គ្រាប់ ប្រទេសប៉ាគីស្ថានមានពីចំនួន១៤០ ទៅ១៥០គ្រាប់ ប្រទេសអ៊ីស្រាអែលមានអាវុនុយក្លេអ៊ែរចំនួន៨០គ្រាប់ និងប្រទេសកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរចំនួន១០គ្រាប់។

យោងតាមរបាយការណ៍ អង់គ្លេសគឺជាប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរកំពូលទាំង៥ ដែលមិនបានកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដោយរក្សាអាវុធនុយក្លេអ៊ែរចំនួន២១៥គ្រាប់នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។

របាយការណ៍ និយាយថាមហាអំណាចអាវុធនុយក្លេអ៊ែរធំ២ រុស្ស៊ី និងអាមេរិកបានកែលម្អអាវុធនុយក្លេអ៊ែររបស់ផងខ្លួន។ ចំនួនអាវុធនុយក្លេអ៊ែរនៅក្នុងឃ្លាំងអាវុធរុស្ស៊ីបានកាត់បន្ថយពីចំនួន៧០០០គ្រាប់ មកនៅត្រឹមចំនួន៦៨៥០គ្រាប់ នៅពេលអាវុធនុយក្លេអ៊ែរអាមេរិកបានថយចុះពីចំនួន៦៨០០គ្រាប់ មកនៅត្រឹមចំនួន៦៤៥០គ្រាប់។ (Sputnik)

, , , ,