ចិនផលិតកាំភ្លើងកាំរស្មីកម្លាំងខ្លាំងបំផ្លាញគោលដៅរយៈចម្ងាយប្រមាណ១គីឡូម៉ែត្រ

ក្រុមអ្នកស្រាវជ្រាវចិន អះអាងថាចិនបានអភិវឌ្ឍន៍កាំភ្លើងវាយប្រហារកាំរស្មីកម្លាំងខ្លាំងថ្មីមួយ ដែលអាចកម្ទេចគោលដៅពីរយៈចម្ងាយជិន១គីឡូម៉ែត្រ។

យោងតាមក្រុមអ្នកស្រាវជ្រាវចិន កាំភ្លើងវាយប្រហារកាំរស្មី ZKZM-500 អាចស្បែកមនុស្ស និងសម្លៀកបំពាក់ឆេះខ្លោច ដុតមនុស្សឲ្យឆេះ និងធ្វើឲ្យមនុស្សឈឺចាប់ដោយមិនអាចទ្រាំបាន។

កាសែត South China Morning Post រាយការណ៍ថាឧបករណ៍នេះអាចដុតកម្ទេច     សម្លៀកបំពាក់ក្នុងរយៈពេល២វិនាទី បើក្រណាត់ត្រូវអណ្តាតភ្លើង មនុស្សទាំងមូលនឹងឆេះ។

អាវុធទម្ងាន់៣គីឡូក្រាមស្មើកាំភ្លើង AK-47 និងបាញ់បានចម្ងាយ៨០០ម៉ែត្រ ដែលអាចបំពាក់លើរថយន្ត។

របាយការណ៍ប្រៀបធៀបអាវុធនេះ ទៅនឹងឧបករណ៍យកចេញពីសង្គ្រាមផ្កាយ។ អាវុធមួយគ្រឿងតម្លៃ១០០០០០យ៉ួន ស្មើ២០៤០៥ដុល្លារអូស្រ្តាលី។ អាវុធនេះអាចបាញ់បានជាង១០០០ដងក្នុងការបញ្ចូលភ្លើងម្តង។ (News.com.au)