ចិនបោះជំហានដ៍ធំឆ្ពោះទៅកាន់គោលដៅនៃនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ

ចិនកំពុងស្វះស្វែងដើរតាមគន្លងជើងរបស់រុស្ស៊ីដោយផលិតនាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរ ហើយក្រុមអ្នកវិភាគយោធា បានចាប់ផ្តើមសង្ស័យថាតើវាគឺជាសញ្ញាមួយដែលទីក្រុងប៉េកាំងកំពុងឈានជិតដល់ការផលិតនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ។

ឯកសារចិនស្នើការដេញថ្លៃពីឧស្សាហកម្មសម្រាប់ផលិតនាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរ បានធ្វើការពិភាក្សាអំពីការអភិវឌ្ឍជាដំណាក់កាលធម្មតាចំពោះការអភិវឌ្ឍនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ។

កាសែតរដ្ឋចិន Global Times បានរាយការណ៍នៅថ្ងៃសុក្រថា«នេះគឺជានាវាដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូងរបស់ប្រទេសចិន ដែលមានសារៈសំខាន់បំផុតចំពោះការអភិវឌ្ឍនាវាដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសចិននេះ»។

កាសែតរដ្ឋចិន Global Times បានបញ្ជាក់ថា«ឧបករណ៍ថាមពលនុយក្លេអ៊ែររបស់នាវានេះមានទំហំធំ ហើយអាចបំពាក់លើនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ដូច្នេះ នាវានេះអាចត្រូវបានគេចាត់ទុកថាជាការរៀបចំសម្រាប់នាវាផ្ទុកយន្តហោះចម្បាំង»។

នាវាបំបែកទឹកក Taymyr របស់ប្រទេសរុស្ស៊ី ត្រូវបានដើរដោយថាមពលនុយក្លេអ៊ែរ។ ភាពខ្លាំងខាងបច្ចេកវិទ្យាបានបម្រុងទុកសម្រាប់ក្រុមអភិវឌ្ឍនៅក្នុងពិភពលោក។ (Sputnik)