ចិនបញ្ជាក់ការប្រើបច្ចេកវិទ្យាសាកល្បងបំបាំងកាយល្បឿនលឿនបានសម្រេច

អ្នកជំនាញយោធា បាននិយាយថាចិនអាចសាកល្បងសមត្ថភាពបំបាំងកាយល្បឿនលឿននៃយន្តហោះរបស់ខ្លួន ហើយអនុវត្តន៍បច្ចេកវិទ្យាសម្រេចដល់គម្រោង និងការផលិតនាវាកងទ័ពជើងទឹក។

យោងតាមបណ្តាញសង្គម WeChat ជាផ្លូវការ ក្រុមហ៊ុនផលិតយន្តហោះ Shenyang បានធ្វើការសាកល្បងចរន្តរ៉ាដាសម្រាប់យន្តហោះដោយជោគជ័យ។

នេះគឺជាលើកដំបូងដែលចិនបានចេញផ្សាយព័ត៌មានបញ្ជាក់ការប្រើបច្ចេកវិទ្យាសាកល្បងចរន្តរ៉ាដាបំពាក់លើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន។

ក្រុមអ្នកវិភាគយោធា បាននិយាយថាអត្ថបទនេះបានបង្ហាញថាសមត្ថភាពបំបាំងកាយល្បឿនលឿនរបស់ចិន បានរីកចម្រើនយ៉ាងខ្លាំងជាមួយវិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្មយោធាចិនអាចប្រើបច្ចេកវិទ្យាសម្រាប់ផលិតអាវុធកាន់តែច្រើន រួមមាននាវា និងរថក្រោះ។ (Sputnik)