ចិនបង្កើនល្បឿនក្នុងការប្រឡងប្រណាំងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៊ី ខណៈក្រុមអ្នកជំនាញព្រមានពីគ្រោះថ្នាក់នៃជម្លោះកាន់តែខ្លាំងឡើង

ក្រុមអ្នកវិទ្យាសាស្ត្រចិនកំពុងធ្វើការសាកល្បងក្លែងក្លាយនៅអត្រាលឿនជាងអាមេរិក នៅពេលក្រុមមហាអំណាចនាំមុខរបស់ពិភពលោកអភិវឌ្ឍន៍អាវុធជំនាន់ថ្មីអាចប្រើបាន។

យោងតាមវិទ្យាស្ថានស្រាវជ្រាវអាវុធដ៍ធំរបស់ចិន ចិនកំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរជំនាន់ថ្មីយ៉ាងខ្លាំងក្លា ដោយធ្វើការសាកល្បងចំនួន៥លើកជាមធ្យមក្នុងមួយខែ ដើម្បីធ្វើក្លែងបំផ្ទុះអាវុធនុយក្លេអ៊ែរ។

ឯកសាររដ្ឋាភិបាល បានផ្សាយថារវាងខែកញ្ញា ឆ្នាំ២០១៤ និងខែធ្នូ ឆ្នាំ២០១៧ ចិនបានធ្វើការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងមន្ទីរពិសោធន៍ចំនួន២០០លើក។

យោងតាមមន្ទីរពិសោធន៍ជាតិ Lawrence Livermore ក្នុងការប្រៀបធៀប អាមេរិកបានធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរក្នុងមន្ទីរពិសោធន៍តែ៥០លើកប៉ុណ្ណោះ រវាងឆ្នាំ២០១២ និងឆ្នាំ២០១៧។ (South China Morning Post)

, ,