ចិនទំនងជាហ្វឹកហាត់ក្រុមអ្នកបើកយន្តហោះ ដើម្បីវាយប្រហារអាមេរិក

របាយការណ៍មន្ទីរបញ្ចកោណថ្មីមួយ បាននិយាយថាចិនកំពុងអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយរបស់ខ្លួនយ៉ាងសកម្ម ហើយទំនងជាកំពុងហ្វឹកហាត់ក្រុមអ្នកបើកយន្តហោះរបស់ខ្លួនសម្រាប់បេសកកម្មវាយប្រហារអាមេរិក។

របាយការណ័ថ្មីនេះ បានបញ្ជាក់ថារយៈពេល៣ឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន បានពង្រីកតំបន់ប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់លើផ្ទៃទឹករបស់ខ្លួនយ៉ាងឆាប់រហ័ស ទទួលបានបទពិសោធន៍ក្នុងតំបន់សមុទ្រសំខាន់ៗ និងទំនងជាហ្វឹកហាត់ការវាយប្រហារប្រឆាំងគោលដៅអាមេរិក និងសម្ព័ន្ធមិត្ត។

របាយការណ៍នេះ បានបន្ថែមថាចិនកំពុងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរលើយន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ដោយនិយាយថាកងទ័ពអាកាសចិនត្រូវបានប្រគល់បេសកកម្មអាវុធនុយក្លេអ៊ែរជាថ្មី។

របាយការណ៍ បាននិយាយថាការដាក់ពង្រាយ និងការបញ្ជូលយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នឹងផ្តល់ឲ្យចិននូវការបន្តុំអាវុធនុយក្លេអ៊ែរនៃប្រព័ន្ធប្រសូតិកម្ម បានធ្វើឲ្យបែកខ្ញែកតាមដី សមុទ្រ និងអាកាស។ (CNN)

,