ចិនចោទប្រកាន់អាមេរិកធ្វើយោធូនីយកម្មនៅក្នុងតំបន់

ទីក្រុងប៉េកាំង និយាយថាវត្តមានយោធាកាន់តែកើនឡើងរបស់ខ្លួននៅសមុទ្រចិនខាងត្បូង គឺជាការចាំបាច់ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ដោយស្តីបន្ទោសទីក្រុងវ៉ាស៊ីងតុន និងក្រុមសម្ព័ន្ធមិត្តអាមេរិកចំពោះភាពតានតឹងនៅក្នុងតំបន់។

សមយុទ្ធយោធាចិនជាច្រើននៅក្នុងខែមេសា មានព្យុហយាត្រាកងទ័ពជើងទឹកដ៍ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិន ដោយលោកប្រធានាធិបតី ស៊ី ជិនពីង ត្រួតពិនិត្យមើលការធ្វើសមយុទ្ធទាំងនេះដែលមានកងទ័ពចំនួន១០០០០នាក់ នាវាចំនួន៤៨គ្រឿង និងយន្តហោះប្រយុទ្ធចំនួន៧៦គ្រឿង។

ទីក្រុងប៉េកាំងចង្អុលសំដៅទៅរកកងនាវាល្បាតកងទ័ពជើងទឹកអាមេរិក និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ថាជាឧទាហរណ៍នៃយោធូនីយកម្មអាមេរិក និងការប្រកាសសង្គ្រាម និងយុត្តិកម្មសម្រាប់វត្តមានយោធាចិនកាន់តែកើនឡើង។

កាលពីឆ្នាំមុន អាមេរិកបានបង្កើនសេរីភាពនៃប្រតិបត្តិការនាវាចរណ៍នៅក្នុងតំបន់ ដោយបើកនាវាក្នុងចម្ងាតតែប៉ុន្មានម៉ាយពីប្រជុំកោះសិប្បនិមិ្មតឆ្លងកាត់សមុទ្រចិនខាងត្បូង។

លោក ភីលីប ដាវីដសុន ប្រធានទីបញ្ជាការប៉ាស៊ីហ្វីក បាននិយាយថាឥឡូវនេះ ចិនមានសមត្ថភាពគ្រប់គ្រងសមុទ្រចិនខាងត្បូងក្នុងសេណារីយោធ្វើសង្គ្រាមរយៈពេលខ្លីជាមួយអាមេរិក។ (CNN)

,