ចិនកំពុងអភិវឌ្ឍន៍សមត្ថភាពអាវុធអវកាសប្រឆាំងអាមេរិក

ចិន ដែលកំពុងគាំទ្រសន្ធិសញ្ញាស្តីពីការទប់ស្កាត់អាវុធអវកាស ក៍បានសកម្មមុនគេក្នុងការអភិវឌ្ឍសមត្ថភាពអវកាស តាំងពីលោកប្រធានាធិបតី ស៊ី ជិនពីង បាននិយាយក្នុងឆ្នាំ២០១៣ថាចិននឹងបោះជំហានដ៍ធំបំផុតក្នុងការស្រាវជ្រាវអវកាសស្របតាមសុប៊ិនអវកាសរបស់ខ្លួន។

របាយការណ៍សម្រាប់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក និងចិន បានគូសបញ្ជាក់របៀបដែលកងទ័ពចិនកំពុងស្វះស្វែងអភិវឌ្ឍន៍សមត្ថភាពវាយប្រហារប្រព័ន្ធអាវុធអាមេរិកនៅអវកាស។

របាយការណ៍នេះ បាននិយាយថាក្រុមអ្នកវិភាគចិន សន្និដ្ឋានថាការបាត់បង់វេទយិតសំខាន់ និងសមត្ថភាពទំនាក់ទំនង អាចធ្វើឲ្យអន្តរាយសមត្ថភាពរបស់យោធាអាមេរិកមិនឲ្យទទួលបានជោគជ័យ។

សមត្ថភាពប្រឆាំងប្រព័ន្ធផ្កាយរណបចិន ត្រូវបានគេគិតថាមានយានអវកាសបំពាក់អាវុធ ដូចជាគ្រឿងបំផ្ទុះ អាវុធកាំរស្មី និងវិទ្យុ។ (Telegraph)

,