ចិនកំពុងអភិវឌ្ឍន៍យានសំកាំងក្រោមទឹក និងដ្រូនក្រោមទឹកល្បឿនលឿន

ចិនកំពុងអភិវឌ្ឍន៍យានសំកាំងក្រោមទឹក និងដ្រូនក្រោមទឹកល្បឿនលឿន ដើម្បីប្រមូលព័ត៌មានលើទំហំដ៍ធំនៅក្នុងដែនទឹកពិភពលោក។

នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រសមុទ្រជាតិនៅហ្គីងដៅ ក្រុមអ្នកស្រាវជ្រាវ កំពុងធ្វើការលើមហាកុំព្យូទ័រទំហំជាក់លាក់ ហៅថា “Deep Blue Brain” ដែលសំដៅធ្វើជាកុំព្យូទ័រកម្លាំងខ្លាំងបំផុតលើផែនដី មានល្បឿនលឿនបំផុតលឿនជាងកុំព្យូទ័របច្ចុប្បន្នប្រមាណ១០០០ដង។

គម្រោងនេះក៍ភ្ជាប់ទៅជាមួយឧបករណ៍កាំរស្មី ដែលទិន្នន័យប្រមូលបានដោយប្រព័ន្ធផ្កាយរណប និងឧបករណ៍ដទៃទៀតនៅក្នុងបណ្តាញស៊ើបការណ៍មហាសមុទ្រពិភពលោករបស់ប្រទេសចិន នឹងត្រូវបានហូរចូលទៅកាន់មហាកុំព្យូទ័រនៅហ្គីងដៅសម្រាប់ការស្រាវជ្រាវ និងការវិភាគ។

គេហទំព័ររបស់មន្ទីរពិសោធន៍ និយាយថាមហាកុំព្យូទ័រនឹងប្រើទិន្នន័យដុំអមជាមួយព័ត៌មានសម្ងាត់សិប្បនិម្មិត ដើម្បីបង្កើតមហាសមុទ្ររបស់ពិភពលោកឡើងវិញ ក្នុងការលម្អិតមិនធ្លាប់មានពីមុន ក្នុងទម្រង់ digital។ រដ្ឋាភិបាលចិន និយាយថាខ្លួនចង់ប្រើមហាសមុទ្រជាក់ស្តែង ដើម្បីជួយព្យាករណ៍ព្រឹតិ្តការណ៍នានា ដោយចាប់ផ្តើមពីអាកាសធាតុ ដល់លទ្ធផលនៃការប្រយុទ្ធសមុទ្រ បានអាស្រ័យលើលក្ខខណ្ឌជាច្រើន។ (South China Morning Post)