ខេត្តអ៊ីដលីបក្លាយជាសមរភូមិចុងក្រោយរបស់ប្រទេសស៊ីរីជាមួយពួកភេរវករ បើអាមេរិកចាកចេញពីខេត្តនេះ

កងទ័ពស៊ីរីកំពុងបង្កើនដណ្តើមកាន់កាប់ទីតាំងដ៍រឹងមាំចុងក្រោយរបស់ពួកភេរវករ។ អាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួន ហើយរុស្ស៊ីកំពុងព្រមានអំពីការវាយប្រហារអាវុធគីមីក្លែងក្លាយ។ សារព័ត៌មាន RT សម្លឹងមើលកងកម្លាំងមួយចំនួនមុនការវាយប្រហារយកខេត្តអ៊ីដលីប។

នាវាចម្បាំងអាមេរិក ប្រព័ន្ធបាញ់មីស៊ីល យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងគ្រឿងសព្វាវុធដទៃទៀត បានមកដល់សមុទ្រមីឌីទែរ៉ាណេ និងឈូងសមុទ្រពែកនៅដើមសប្តាហ៍នេះ។ ទីក្រុងវ៉ាស៊ីងតុនកំពុងបដិសេធថាគ្មានការកសាងកម្លាំងយោធាណាមួយកំពុងកើតឡើងទេ ប៉ុន្តែទីក្រុងម៉ូស្គូ និយាយថាគ្រឿងសព្វាវុធកំពុងប្រមូលផ្តុំសម្រាប់ការវាយប្រហារដ៍ធំប្រឆាំងរដ្ឋាភិបាលស៊ីរី។

រុស្ស៊ី បាននិយាយថាការប្រកាសសង្គ្រាមជាមួយអាវុធនុយក្លេអ៊ែរ ដែលបានធ្វើឡើងដោយពួកជីហាដ នឹងត្រូវបានប្រើជាលេសសម្រាប់ការវាយប្រហារ ហើយទីក្រុងដាម៉ាស់នឹងត្រូវបានចោទប្រកាន់អំពីការបំពុលប្រជាពលរដ្ឋរបស់ខ្លួនដោយគ្មានភស្តុតាង។ ក្នុងខែមេសា ការទម្លាក់គ្រាប់បែកដ៍ខ្លាំងបំផុតលើស៊ីរីដោយអាមេរិក អង់គ្លេស និងបារាំង ត្រូវបានធ្វើឡើងដោយអ្វីដែលរុស្ស៊ីនិយាយថាត្រូវបានធ្វើប្រតិបត្តិការក្លែងក្លាយ។

លោក ហ្ស៊ឺហ្គេយ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថាពួកភេរវករ Jabhat al-Nusra និងពួកជីវពលដទៃទៀតនៅខេត្តអ៊ីដលីបគ្មានឳកាសប្រឆាំងកងទ័ពស៊ីរីគាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់ទេ ប៉ុន្តែការជ្រៀតជ្រែករបស់លោកខាងលិច អាចធ្វើឲ្យពួកភេរវករមានឳកាសប្រយុទ្ធ។ អាមេរិក និងសម្ព័ន្ធអាមេរិក កំពុងធ្វើការខំប្រឹងប្រែងរក្សាកម្លាំងពួកជីហាដ ហើយប្រើកម្លាំងនេះបណ្តេញលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ ពីតំណែង។ (RT)

 

, ,