ក្រុមហ៊ុនផលិតអាវុធអាមេរិកបង្កើនការផលិតមីស៊ីល Patriot ទ្វេដង

អាមេរិក និងក្រុមសម្ព័ន្ធមិត្តអាមេរិកកំពុងតែខ្វះគ្រឿងសព្វាវុធយោធា ដោយសារជម្លោះកើតមានជុំវិញពិភពលោក ប៉ុន្តែក្រុមហ៊ុនផលិតអាវុធ Lockheed Martin កំពុងជួយសង្គ្រោះ និងរៀបចំផលិតមីស៊ីល Patriot ចុងក្រោយទ្វេដង តាមតម្រូវការពិភពលោកទាំងមូល។

ព័ត៌មានការពារជាតិ បានរាយការណ៍ថាកងទ័ពអាមេរិកបានមើលឃើញឃ្លាំងស្តុកមីស៊ីលបាញ់ស្កាត់របស់ខ្លួន និងគ្រាប់រំសេវដទៃទៀត ធ្លាក់ចុះ ហើយបានបង្កើនការបញ្ជាទិញមីស៊ីល Patriot (PAC-3 MSE) សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ ចំពោះការទិញមីស៊ីល៩៣ ទៅ៩៥គ្រាប់នៅឆ្នាំនេះ និងឆ្នាំក្រោយ កងទ័ពចង់បានមីស៊ីលចំនួន២៤០គ្រាប់ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២១ និង២០២២ កងទ័ពត្រូវការមីស៊ីលចំនួន១៦០គ្រាប់។ ចំនួនថ្មីនេះត្រូវបានយល់ព្រមដោយសភាអាមេរិក។

អាមេរិកមិនមែនជាប្រទេសតែមួយស្វះស្វែងរកប្រព័ន្ធមីស៊ីល Patriot។ នៅក្នុងឆ្នាំ២០១៧ ប្រទេសរ៉ូម៉ានី បានក្លាយជាប្រទេសទី១៤ ទិញប្រព័ន្ធមីស៊ីលនេះ ហើយនៅឆ្នាំនេះ ប្រទេសស៊ុយអែត និងប៉ូឡូញ បានចូលរួមទិញមីស៊ីល Patriot នេះ។

យោងតាមក្រុមហ៊ុន​​ Lockheed មីស៊ីល PAC-3 MSE ដែលបានផលិតពេញលេញនៅក្នុងខែមេសា បន្ទាប់ពីកិច្ចសន្យាតម្លៃ៩៤៤លានដុល្លារអាមេរិកបានទទួលពីមន្ទីរបញ្ចកោណនៅដើមខែមករាសម្រាប់ការផលិតមីស៊ីល PAC-3។ (Sputnik)