ក្រុមទីភ្នាក់ងារសម្ងាត់អាមេរិក ៖ កូរ៉េខាងជើងកំពុងផលិតមីស៊ីលថ្មី

ក្រុមទីភ្នាក់ងារសម្ងាត់អាមេរិក កំពុងមើលឃើញសញ្ញាជាច្រើនថាកូរ៉េខាងជើងកំពុងផលិតមីស៊ីលនៅឯរោងចក្រមួយ ដែលបានផលិតមីស៊ីលអន្តរទ្វីបលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក។

យោងតាមក្រុមមន្ត្រីទីភ្នាក់ងារសម្ងាត់អាមេរិក ភស្តុតាងទទួលបានថ្មី រួមមានរូបថតតាមផ្កាយរណប ទទួលបានកាលពីសប្តាហ៍ថ្មីៗនេះ ចង្អុលបង្ហាញថាការងារផលិតមីស៊ីលអន្តរទ្វីបកំពុងដំណើរការនៅកន្លែងស្រាវជ្រាវដ៍ធំមួយក្នុងតំបន់សាណាំដុងនៅជាយទីក្រុងព្យូងយ៉ាង។

/

ការរកឃើញនេះ គឺជាការរកឃើញចុងក្រោយបំផុត ដើម្បីបង្ហាញសកម្មភាពបន្តនៅក្នុងកន្លែងផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីល នៅពេលដែលក្រុមមេដឹកនាំកូរ៉េខាងជើង ត្រូវបានធ្វើការចរចាអាវុធជាមួយក្រុមមន្ត្រីអាមេរិក។ ព័ត៌មានសម្ងាត់ថ្មីនេះមិនបានសន្និដ្ឋានការពង្រីកសមត្ថភាពអាវុធរបស់កូរ៉េខាងជើងទេ ប៉ុន្តែបង្ហាញថាការងារស្តីពីអាវុធទំនើបកំពុងបន្តជាច្រើនសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី ដូណល ត្រាំ បានប្រកាសតាមបណ្តាញសង្គមថាទីក្រុងព្យូងយ៉ាងលែងជាការគម្រាមកំហែងអាវុធនុយក្លេអ៊ែរតទៅទៀតហើយ។ (WP)

,