ក្រសួងរតនាគារអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុននៅរុស្ស៊ី និងចិន ចំពោះការរំលោភទំណ្ឌកម្មកូរ៉េខាងជើង

រដ្ឋាភិបាលអាមេរិកបានបង្កើនការគាបសង្កត់សេដ្ឋកិច្ចលើកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយបន្ថែមទណ្ឌកម្មថ្មីដែលដាក់ទៅលើបុគ្គលមួយរូប និងក្រុមហ៊ុនដឹកជញ្ជូនចំនួន៣នៅប្រទេសសឹង្ហបូរី ចិន និងរុស្ស៊ី ចំពោះការរំលោភលើបម្រាមពាណិជ្ជកម្មជាមួយទីក្រុងព្យូងយ៉ាង។

ការប្រកាសរបស់ក្រសួងរតនាគារអាមេរិក ធ្វើឡើងតាមការរិៈគន់ពីក្រុមមន្ត្រីអាមេរិក ដែលសមាជិកអង្គការ UN ត្រូវការពង្រឹងទណ្ឌកម្មខ្លាំងបន្ថែមទៀតប្រឆាំងកូរ៉េខាងជើង ជាផ្នែកមួយនៃការខំប្រឹងប្រែងធ្វើទីក្រុងព្យូងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរ។

លោកស្រី នីគី ហាលី ប្រេសិតអាមេរិកប្រចាំអង្គការ UN បានឲ្យបញ្ជាដោយត្រង់ទៅរុស្ស៊ី និងចិន នៅពេលលោកស្រី និងលោក ម៉ាយ ផូភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានអំពាវនាវដល់ប្រទេសដទៃទៀត ឲ្យរក្សាការគាបសង្កត់សេដ្ឋកិច្ចលើទីក្រុងព្យូងយ៉ាង ដើម្បីជំរុញកូរ៉េខាងជើងឲ្យរំសាយអាវុធនុយក្លេអ៊ែរ។

ក្រសួងរតនាគារបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនពាណិជ្ជកម្មចិន Dalian Sun Moon Star International Logistics Trading Co និងក្រុមហ៊ុនសឹង្ហបូរី SINSMS Pte. Ltd. ចំពោះការធ្វើការរួមគ្នាសម្រួលការដឹកជញ្ជូនខុសច្បាប់ ទៅកាន់កូរ៉េខាងជើង ដោយប្រើឯកសារដឹកជញ្ជូនក្លែងបន្លំ ដូចជាការនាំចេញស្រា ថ្នាំជក់ និងផលិតផលបារី។ (CNN)

, , , ,