ក្រសួងការពារជាតិជប៉ុនស្វះស្វែងរកថវិកា៣៧ពាន់លានអឺរ៉ូ អំពីការគម្រាមកំហែងរបស់កូរ៉េខាងជើង

ក្រសួងការពារជាតិជប៉ុន បានស្នើសុំថវិកាចំនួន៣៧ពាន់លានអឺរ៉ូ នៅពេលក្រសួងការពារជាតិជប៉ុនស្វះស្វែងរកការប្រឆាំងការគម្រាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយឆ្លើយតបទៅនឹងសកម្មភាពយន្តហោះ និងនាវាចិនកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

បើសំណើថវិកានេះបានយល់ព្រមដោយគណៈរដ្ឋមន្ត្រីនៅចុងឆ្នាំនេះ ថវិកាចំនួន៣៧ពាន់លានអឺរ៉ូ នឹងមានការកើនឡើង២,១% លើសឆ្នាំមុន ហើយការកើនឡើងចំនួន៧ឆ្នាំជាប់ៗគ្នាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ។

សំណើថវិកានេះ ដែលបានចេញផ្សាយដោយក្រសួងការពារជាតិជប៉ុននៅថ្ងៃសុក្រ មានថវិកាចំនួន៤២៤ពាន់លានយ៉េនសម្រាប់ប្រព័ន្ធការពារមីស៊ីល ដែលថវិកាចំនួន១៨០ពាន់លានយ៉េន បានចំណាយកាលពីឆ្នាំមុន។ ថវិកាចំនួន២៣៤,៣ពាន់លានយ៉េន នឹងយកទៅប្រើលើប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ដែលនឹងត្រូវបានដាក់ពង្រាយលើដី ដើម្បីតាមដាន និងស្ទាក់ចាប់មីស៊ីល មកពីកូរ៉េខាងជើង។

ក្នុងរបាយការណ៍ការពារជាតិជប៉ុនប្រចាំឆ្នាំ ជប៉ុន បាននិយាយថាកូរ៉េខាងជើងបានបន្តគម្រាមកំហែងដ៍ធ្ងន់ធ្ងរ និងជិតកើតមានឡើង។ (The Guardian)

 

, ,