កូរ៉េខាងត្បូង និងអាមេរិកពិភាក្សាពីអនាគតនៃល្បែងសង្គ្រាមរួមគ្នា

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងអាមេរិក បានពិភាក្សាពីអនាគតនៃសមយុទ្ធយោធារួមរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយថាសមយុទ្ធយោធារួមគ្នានឹងបញ្ចប់។

លោក ដូណល ត្រាំ បានធ្វើការប្រកាសដ៍ភ្ញាក់ផ្អើល បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក គឹម ជុងអ៊ុន នៅប្រទេសសឹង្ហបូរី។

អាមេរិកបានទទូចថាសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន ដែលតែងតែបាននិយាយថាសមយុទ្ធមានសារៈសំខាន់ គឺអាចការពារបាន។

មានកងទ័ពអាមេរិកប្រមាណ២៩០០០នាក់បោះទីតាំងនៅកូរ៉េខាងត្បូង ហើយក្នុងមួយឆ្នាំៗ ប្រទេសទាំងពីរធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាធម្មតា ដែលតែងតែបានហោះថាល្បែងសង្គ្រាម។

សមយុទ្ធយោធារួមលើកក្រោយ ត្រូវបានគ្រោងធ្វើឡើងនៅសរទរដូវឆ្នាំនេះ។

បន្ទាប់ពីការចរចារវាងលោកត្រាំ និងលោក គឹម ជុងអ៊ុន នៅសឹង្ហបូរី លោកត្រាំ បានពិពណ៌នាសមយុទ្ធថាជាការបង្កសង្គ្រាម ដែលផ្ទុយពីការទទូចរបស់រដ្ឋបាលអាមេរិកមុនៗថាសមយុទ្ធគឺជាមធ្យោបាយការពារយ៉ាងពិតប្រាកដ ហើយបាននិយាយថាលោកបញ្ចប់ការធ្វើសមយុទ្ធនេះ។ (BBC)

 

,