កូរ៉េខាងជើងរិៈគន់អាមេរិកអំពីការហ្វឹកហាត់សម្ងាត់ បន្ទាប់ពីការចរចាបរាជ័យ

កូរ៉េខាងជើងបានអះអាងថាអាមេរិកកំពុងធ្វើសមយុទ្ធយោធាបំណងត្រៀមខ្លួនឈ្លានពានទីក្រុងព្យូងយ៉ាង តែប៉ុន្មានថ្ងៃបន្ទាប់ពីការចរចារវាងកូរ៉េខាងជើង និងអាមេរិក ត្រូវបានលុបចោល។

លោកប្រធានាធិបតី ដូណល ត្រាំ បានលុបចោលជំនួបរបស់លោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសរបស់លោកជាមួយលោក​ គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងកាលពីថ្ងៃសុក្រ ដោយសារកង្វះការរីកចម្រើន។

ក្នុងការឆ្លើយតប កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចោទថាអាមេរិកកំពុងធ្វើសមយុទ្ធយោធាសម្ងាត់បំផុត សំដៅឈ្លានពានកូរ៉េខាងជើង។

កាសែត Rodong Sinmun បាននិយាយថាកងទ័ពអាមេរិកកំពុងធ្វើបេសកកម្មហ្វឹកហាត់បង្កសង្គ្រាម និងគ្រោះថ្នាក់បំផុត។

របាយការណ៍ បាននិយាយថាការក្លែងទាំងនេះនឹងធ្លាក់ចេញពីផ្លូវទស្សនៈនៃការចរចារវាងមហាអំណាចអាវុធនុយក្លេអ៊ែរទាំងពីរ។

អាមេរិកបានឆ្លើយតបចំពោះរបាយការណ៍នេះ ដោយធ្វើការចោទប្រកាន់ថាជាខ្មោចលង។

កូរ៉េខាងជើង អះអាងថាការផ្សាយវិទ្យុកូរ៉េខាងត្បូង បានបញ្ជាក់លម្អិតអំពីបេសកកម្មសម្ងាត់នេះ។

មានអង្គភាពទ័ពពិសេសបញ្ជូនទៅកាន់ប្រទេសហ្វីលីពិនជាមួយសមយុទ្ធហ្វឹកហាត់សម្រាប់ការជ្រៀតជ្រែកចូលទៅក្នុងទីក្រុងព្យូងយ៉ាង។

កាសែត Rodong Sinmun ក៍បានអះអាងថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិកបានដឹកកងទ័ពមួកខៀវ កងកម្លាំង Delta និងអង្គភាពទ័ពពិសេសដទៃទៀត ទៅកាន់មូលដ្ឋានកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅដើមខែសីហានេះ។ (Express)

, , ,