កូរ៉េខាងជើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ

ការវាយតម្លៃថ្មីរបស់ទីភ្នាក់ងារសម្ងាត់អាមេរិក CIA បានសន្និដ្ឋានថាកូរ៉េខាងជើងគ្មានបំណងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនឆាប់ៗនេះទេ។

លោកប្រធានាធិបតី ដូណល ត្រាំ កំពុងបន្តធ្វើកិច្ចប្រជុំកំពូលអាវុធនុយក្លេអ៊ែរជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ទោះបីជាការវិភាគ CIA ដែលមិនផ្លាស់ប្តូរតាមទស្សនអ្នកជំនាញ ដាក់ការសង្ស័យលើភាពអាចសម្រេចបាននៃគោលបំណងរបស់លោកត្រាំសម្រាប់ការចរចាអំពីការលុបបំបាត់ការស្តុកទុកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

មន្ត្រីទីភ្នាក់ងារសម្ងាត់ CIA មួយរូប ដែលបានអានរបាយការណ៍ បាននិយាយថា«មនុស្សគ្រប់រូបដឹងថាកូរ៉េខាងជើងនឹងមិនរំសាយអាវុធនុយក្លេអ៊ែរទេ»។ (NBC)

,