កូរ៉េខាងជើងទទូចឲ្យអាមេរិកទម្លាក់ចោលការដាក់ទណ្ឌកម្ម ខណៈកូរ៉េខាងត្បូងស៊ើបអង្កេតការដឹកជញ្ជូនធ្យូងថ្មខុសច្បាប់

កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានអំពាវនាវដល់អាមេរិកឲ្យទម្លាក់ចោលការដាក់ទណ្ឌកម្មនៅថ្ងៃច័ន្ទនេះ នៅពេលកូរ៉េខាងត្បូង បាននិយាយថាខ្លួនកំពុងស៊ើបអង្កេតករណីចំនួន៩នៃការដឹកជញ្ជូនធ្យូងថ្ម ដែលរំលោភសេចក្តីសម្រេចអង្គការសហប្រជាជាតិទាំងស្រុង។

កាសែត Rodong Sinmun បាននិយាយថាទីក្រុងព្យូងយ៉ាងបានបង្ហាញជំនឿទុកចិត្តដ៍ល្អដោយបញ្ចប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងបញ្ជូនឆ្អឹងសពទាហានអាមេរិកនៅក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ហើយសេចក្តីសម្រេចបំបាត់ហេតុផលមានស្រាប់។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងជាច្រើនថ្ងៃ បន្ទាប់ពីរបាយការណ៍សម្ងាត់អង្គការ UN បានសន្និដ្ឋានថាកូរ៉េខាងជើងមិនបានបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល រំលោភសេចក្តីសម្រេចអង្គការ UN និងបន្តពាណិជ្ជកម្មប្រេង ធ្យូងថ្ម និងទំនិញដទៃទៀតខុសច្បាប់។

កូរ៉េខាងជើង និងអាមេរិក បានសន្យាធ្វើការបញ្ចប់កម្មវិធីអាវុធរបស់កូរ៉េខាងជើងនៅកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រក្នុងខែមិថុនានៅប្រទេសសឹង្ហបូរី ប៉ុន្តែបានខំប្រឹងប្រែងឲ្យសម្រេចដល់គោលបំណងនោះ។ (BBC)

,