កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើងដាក់ការសង្ស័យបន្ថែមលើកិច្ចប្រជុំកំពូលរវាងលោក គឹម ជុងអ៊ុន និងលោក ដូណល ត្រាំ ដោយព្រមានថាទីក្រុងព្យូងយ៉ាងអាចធ្វើឲ្យអាមេរិកស្គាល់រស់ជាតិសោកនាដកម្មអាវុធនុយក្លេអ៊ែរដ៍រន្ធត់។

លោកស្រី ជូ សុនហ៊ុយ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាវាសនានៃកិច្ចប្រជុំកំពូល អាស្រ័យទាំងស្រុងលើអាមេរិក។ បើការចរចាត្រូវបានលុបចោល លោកស្រី ជូ បានស្នើថាប្រទេសទាំងពីរ អាចធ្វើការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ ទល់អាវុធនុយក្លេអ៊ែរ។

លោកស្រី ជូ បានបញ្ជាក់ថា«ថាតើអាមេរិកនឹងជួបយើងនៅបន្ទប់ប្រជុំ ឬ ប្រឆាំងយើងនៅត្រង់ការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ ទល់អាវុធនុយក្លេអ៊ែរ គឺអាស្រ័យលើការសម្រេចចិត្តរបស់អាមេរិកទាំងស្រុង»។

លោកស្រី ជូ​ បានបន្ថែមថា«យើងនឹងមិនសុំអង្វរអាមេរិកឲ្យចរចា និងដោះស្រាយជម្លោះទេ បើអាមេរិកមិនចង់អង្គុយជុំជាមួយយើង»។

ការអត្ថាធិប្បាយនេះកើតឡើង បន្ទាប់ពីលោក ត្រាំ បាននិយាយនៅដើមសប្តាហ៍នេះថាមានឳកាសត្រឹមត្រូវណាស់ ដែលកិច្ចប្រជុំកំពូលអាចត្រូវបានពន្យា។ (The Guardian)