កូរ៉េខាងជើងដកកាំភ្លើងផ្លោងរយៈចម្ងាយឆ្ងាយពីទីក្រុងសេអ៊ូលសម្រាប់ផ្នែកមួយនៃការចរចាសន្តិភាព

តាំងកាំភ្លើងផ្លោងរហូតដល់១០០០គ្រឿងនៅកន្លែងថ្មី ដែលធ្វើការគម្រាមកំហែងផ្ទាល់ដល់ប្រជាពលរដ្ឋ១០លាននាក់នៅក្នុងទីក្រុងសេអ៊ូល ឥឡូវនេះកំពុងដំណើរការចរចា។

កូរ៉េខាងជើង និងខាងត្បូងកំពុងពិភាក្សាការតាំងប្រព័ន្ធកាំភ្លើងផ្លោងរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងឆ្ងាយពីព្រំដែនកូរ៉េ នៅពេលកូរ៉េទាំងពីរបោះជំហានឆ្ពោះទៅរកការសម្រាលភាពតានតឹង។

កូរ៉េខាងជើងបានដាក់ពង្រាយកាំភ្លើងផ្លោងប្រមាណ១០០០គ្រឿងតាមបណ្តោយព្រំដែន ដែលបង្កការគម្រាមកំហែងចំៗដល់ទីក្រុងសេអ៊ូល និងតំបន់រដ្ឋធានី។

នៅក្នុងសន្ទរកថារំលឹកខួបលើកទី៦៨នៃការផ្ទុះសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ លោក លី ណាក់យ៉ុន បាននិយាយថាដកកាំភ្លើងផ្លោងរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងទៅខាងក្រោយ កំពុងដំណើរការចរចា នៅពេលលោក បានពន្យល់នូវអ្វីដែលប្រភេទនៃជំហានសុច្ឆន្ទល្អរវាងកូរ៉េទាំងពីរបានកើតឡើងប៉ុន្មានខែថ្មីៗនេះ។ (Independent)

,