កូរ៉េខាងជើងចង់ឲ្យអាមេរិកធ្វើទង្វើឥតអៀនខ្មាសចំពោះសន្តិភាព មុនការរំសាយអាវុធនុយក្លេអ៊ែរ

មន្ត្រីអាមេរិកស្និតរឿងកូរ៉េខាងជើង បាននិយាយថាការចរចាបន្តរវាងអាមេរិក និងកូរ៉េខាងជើងអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីងតុនធ្វើទង្វើឥតអៀនខ្មាស ហើយយល់ព្រមចំពោះសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងព្យូងយ៉ាង។

ប្រភព បាននិយាយថាបើអាមេរិកមិនសម្រេចចិត្តជំនួសសន្ធិសញ្ញយុទ្ធសន្តិភាព ដែលបានបញ្ចប់សង្គ្រាមកូរ៉េជាមួយសន្តិភាពអចិន្ត្រៃយ៍ ដែលធានាការរស់រានមានជីវិតរបស់របបលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង។ ទីក្រុងព្យូងយ៉ាងទំនងមិនធ្វើការចរចារំសាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតទេ។

ការបង្កើតសន្ធិសញ្ញាសន្តិភាពស្របច្បាប់ នឹងតម្រូវឲ្យមានការយល់ព្រមចំនួន២/៣នៃសមាជិកព្រឹទ្ធសភាអាមេរិក។

យោងតាមមន្ត្រី កូរ៉េខាងជើងកំពុងដាក់ការគាបសង្កត់លើរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណល ត្រាំ ដើម្បីឲ្យចាប់ផ្តើមលើកការដាក់ទណ្ឌកម្ម ដោយជឿថាកូរ៉េខាងជើងបានធ្វើច្រើនណាស់ដោយបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល បំផ្លាញទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរមួយរបស់ខ្លួន និងសម្រួលការធ្វើមាតុភូមិនិវឌ្ឍន៍ឆ្អឹងសពទាហានអាមេរិកនៅក្នុងសង្គ្រាមកូរ៉េ។ (CNN)

,