កិច្ចប្រជុំកំពូល G-7 បញ្ចប់ដោយភាពច្របូកច្របល់ ខណៈលោកត្រាំបោះបង់ចោលសេចក្តីថ្លែងការណ៍រួម

លោកប្រធានាធិបតី ដូណល ត្រាំ បានដកការគាំទ្ររបស់លោកពីសេចក្តីថ្លែងការណ៍រួម បានចេញផ្យាយនៅចុងបញ្ចប់កិច្ចប្រពុំកំពូល G-7 ដោយចោទប្រកាន់ប្រទេសកាណាដាអំពីភាពមិនស្មោះត្រង់។

លោកត្រាំ បាននិយាយថាប្រទេសដទៃជាច្រើនទៀត កំពុងដាក់ពន្ធគយដ៍ធំសម្បើមលើអាមេរិក។

សេចក្តីថ្លែងការណ៍រួមគាំទ្រប្រព័ន្ធពាណិជ្ជកម្មឈរលើមូលដ្ឋានច្បាប់ ត្រូវបានសម្រេច ទោះបីជាភាពតានតឹងអំពីពន្ធគយអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូមក៍ដោយ។

លោក យ៉ាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា បានសន្យាបន្តចាត់វិធានការពន្ធសងសឹកវិញនៅថ្ងៃទី១ ខែកក្កដា។

លោក ទ្រូដូ បានពិពណ៌នាថាជាការប្រមាថការសម្រេចចិត្តរបស់លោកត្រាំសំអាងលើកង្វល់សន្តិសុខជាតិ ដើម្បីបញ្ជាក់ពន្ធគយដែកថែប និងអាលុយមីញ៉ូម។

លោកទ្រូដូ បានបញ្ជាក់ថា«វាគួរឲ្យសោកស្តាយ ប៉ុន្តែវាជាការបញ្ជាក់ និងភាពរឹងមាំដាច់ខាតថាយើងធ្វើដំណើរទៅមុខជាមួយវិធានការសងសឹកនៅថ្ងៃទី១ ខែកក្កដា។ ប្រជាពលរដ្ឋកាណាដាចេះគួរសម និងមានហេតុផល ប៉ុន្តែយើងក៍មិនឲ្យគេបង្វិលក្បាលរបស់យើងទេ។» (BBC)

,