កិច្ចប្រជុំកំពូលលោក គឹម ជុងអ៊ុន លោក ដូណល ត្រាំ ធ្វើឡើងនៅលើកោះសេនតូហ្សារបស់ប្រទេសសឹង្ហបូរី

សេតវិមាន បានបញ្ជាក់ថាជំនួបកំពូលរវាងលោកប្រធានាធិបតី ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង នឹងកើតឡើងនៅសណ្ឋាគារមួយលើកោះសេនតូហ្សារបស់ប្រទេសសឹង្ហបូរី។

កិច្ចប្រជុំកំពូលប្រវត្តិសាស្រ្តត្រូវបានគ្រោងកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ប៉ុន្តែសេចក្តីលម្អិតជាច្រើននៅមិនទាន់បានបញ្ជាក់នៅឡើយទេ។

វានឹងជាកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិកក្នុងតំណែង។

លោក ត្រាំ​ បាននិយាយនៅថ្ងៃពុធនេះថាផែនការកំពុងដំណើរការទៅមុខយ៉ាងល្អប្រពៃ។

លោក ត្រាំ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា«ទំនាក់ទំនងជាច្រើនត្រូវបានបង្កើតឡើង ការចរចាជាច្រើនកំពុងបន្ត មុនការចេញដំណើរ។ វាមានសារៈសំខាន់ណាស់»។ (BBC)

,