ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាយន្តហោះចម្បាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងកងទ័ពរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែងនៅក្នុងខេត្តដៀ អេស ហ្ស័រ។

ទីភ្នាក់ងារ SANA បាននិយាយថាយន្តហោះសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកបានធ្វើឲ្យខូចខាតសម្ភារៈមានកំណត់។ វាមិនត្រូវបានគេដឹងថាតើការវាយប្រហារនេះបានបណ្តាលឲ្យមានការស្លាប់ទេ។ ការវាយប្រហារតាមអាកាស ដែលវាយប្រហារក្បែរទីក្រុងអាល់ ប៊ូកាម៉ាល់ ត្រូវបានសម្របសម្រួលជាមួយពួកជីវពលប្រឆាំងរដ្ឋាភិបាលស៊ីរី។

ដំបូង ក្រុមហេសប៊ូឡារបស់ប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់កងទ័ពរដ្ឋាភិបាលស៊ីរីក្នុងការប្រយុទ្ធប្រឆាំងជាមួយពួករដ្ឋអ៊ីស្លាម IS បាននិយាយថាយន្តហោះសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកបានវាយប្រហារប៉ុស្តិ៍ជួរមុខរបស់កងទ័ពរដ្ឋាភិបាលស៊ីរី រួមមានទីតាំងថាមពលក្បែរព្រំដែនអ៊ីរ៉ាក់។ (RT)

 

,