ការប្រយុទ្ធគ្នារីករាលដាលទូទាំងទីក្រុងហ៊ូដីដារបស់ប្រទេសយ៉េមែន

ការប្រយុទ្ធយ៉ាងសាហាវត្រូវបានគេរាយការណ៍ បន្ទាប់ពីកងទ័ពគាំទ្ររដ្ឋាភិបាលនៅយ៉េមែនគាំទ្រដោយអារ៉ាប៊ី សាអូឌីត បានធ្វើការវាយលុកលើទីក្រុងហ៊ូដីដាគ្រប់គ្រងដោយពួក ឧទ្ទាម ដែលជាកំពង់ផែដ៍សំខាន់សម្រាប់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌។

អារ៉ាប់រួមអេមីរ៉េត បានបញ្ជាក់ថាកងទ័ពចំនួន៤នាក់របស់ខ្លួនត្រូវបានសម្លាប់ និងកងទ័ពឧទ្ទាមចំនួន២២នាក់ក៍ត្រូវបានស្លាប់។

របាយការណ៍ព័ត៌មាន និយាយថាការវាយប្រយុទ្ធបានរីករាលដាលក្បែរអាកាសយានដ្ឋានរបស់ទីក្រុងហ៊ូដីដា និងតំបន់អាល់ ឌូរ៉ាយមី ខាងត្បូងទីក្រុង។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវធ្វើការពិភាក្សាបន្ទាន់អំពីប្រទេសយ៉េមែននៅថ្ងៃព្រហស្បតិ៍នេះ។

វាគឺជាលើកទីមួយដែលសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ី សាអូឌីតនៃបណ្តារដ្ឋឈូងសមុទ្រ បានព្យាយាមដណ្តើមកាន់កាប់ទីក្រុងដ៍ធំការពារយ៉ាងល្អរបស់ប្រទេសយ៉េមែនបែបនេះ។

ប្រជាពលរដ្ឋប្រមាណ៨លាននាក់ជួបគ្រោះថ្នាក់នៃការអត់ឃ្លាននៅក្នុងប្រទេសហែកហួរដោយសារសង្គ្រាម ហើយទីក្រុងមាត់សមុទ្រ គឺជាកន្លែងដែលជំនួយភាគច្រើនមកដល់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយពួកឧទ្ទាម។ (BBC)