ការបញ្ចប់ជំនួយអាមេរិកដល់ជនភៀសខ្លួនប៉ាឡេស្ទីន គម្រាមកំហែងសន្តិភាពតំបន់មជ្ឈឹមបូព៌ា

អ្នកនាំពាក្យសម្រាប់បេសកកម្មរុស្ស៊ីប្រចាំអង្គការ UN បាននិយាយនៅថ្ងៃសុក្រថាទង្វើរបស់រដ្ឋបាលអាមេរិកកាត់ផ្តាច់មូលនិធីទាំងអស់សម្រាប់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការ UN នឹងធ្វើឲ្យដំណើរការសន្តិភាពស្មូស្មាញនៅមជ្ឈឹមបូព៌ា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថាការសម្រេចចិត្តថ្មីៗរបស់អាមេរិក នឹងមិនរួមវិភាគទានដល់ដំណើរការដំណោះស្រាយនៅមជ្ឈឹមបូព៌ា តាំងពីដំណោះស្រាយត្រឹមត្រូវដល់បញ្ហាជនភៀសខ្លួនប៉ាឡេស្ទីន គឺជាផ្នែកទាំងមូលនៃដំណើរការនោះ។

អ្នកនាំពាក្យរូបនេះ បានសន្យាបន្តជំនួយរុស្ស៊ី ដល់ទីភ្នាក់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) ដែលគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីនចំនួន៥,៤លាននាក់នៅតំបន់វ៉េស បែង រួមមានយ៉េរ៉ូសាឡឹមខាងកើត ហ្គាហ្សា ហ្ស៊កដង់ លីបង់ និងស៊ីរី។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថ្ងៃសុក្រថាអាមេរិកនឹងមិនផ្តល់វិភាគទាន ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ(UNRWA)។ (Sputnik)

 

, ,