កងម៉ារិនអាមេរិកសាកល្បងប្រព័ន្ធទាក់ទងកាំរស្មី ដើម្បីប្រឆាំងប្រព័ន្ធរំខានវិទ្យុ

ទីភ្នាក់ងារស្រាវជ្រាវជាន់ខ្ពស់មួយរបស់ក្រសួងការបរទេសអាមេរិក បានសាកល្បងបណ្តាញទំនាក់ទំនងថ្មីមួយ ដែលអ្នកស្រាវជ្រាវមួយរូប បានពិពណ៌នាថាជាប្រព័ន្ធទំនាក់ទំនងមើលឃើញដោយគ្មានហ្វាយប៊ើ។

នៅដើមឆ្នាំ២០១៧ ក្រសួងការពារជាតិអាមេរិកបានផ្តល់ប្រាក់៤៥លានដុល្លារ ដល់ទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិជាន់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធនៃការដឹង និងគ្រឿងបញ្ជា ដែលនឹងជួយកងទ័ពធ្វើទំនាក់ទំនង បើសត្រូវរំខានរលកវិទ្យុ ដែលចិន និងរុស្ស៊ីកំពុងសាកល្បងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

សេចក្តីថ្លែងការណ៍របស់កងម៉ារិន​ បាននិយាយថាកងម៉ារិននៅជំរុំហានសេនលើកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន បានសាកល្បងបណ្តាញទំនាក់ទំនងមើលឃើញតាមប្រព័ន្ធបច្ចេកទេសនៅថ្ងៃទី២១ ខែសីហា ដែលផ្ទេរទិន្នន័យអំពីកាំរស្មីធានាកម្រិតខ្ពស់ និងស្ទើរគ្មានតម្លៃមិនអាចចាប់បាន បំបែកចេញពីវិសាលគមរលកធាតុអាកាសវិទ្យុ។ (Sputnik)