កងទ័ពអ៊ីស្រាអែលបំផ្លាញផ្លូវរូងក្រោមទឹករបស់ពួកជីវពលហាម៉ាស់

កងទ័ពអ៊ីស្រាអែលបានបំផ្លាញផ្លូវរូងក្រោមដី ដែលបានអនុញ្ញាតឲ្យពួកជីវពលហាម៉ាស់ដាក់ពង្រាយកងទ័ពជើងទឹកពិសេសរបស់ខ្លួនដោយសម្ងាត់។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថាផ្លូវរូងក្រោមទឹកនៅតំបន់ហ្គាហ្សា ដែលត្រូវបានប្រើដោយពួកជីវពលហាម៉ាស់ ដើម្បីបញ្ជូនពួកជីវពលទៅធ្វើសកម្មភាពលួចលាក់ ត្រូវបានបំបាត់ដោយកងទ័ពអ៊ីស្រាអែល។

មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែល បានបញ្ជាក់ថា«ពួកជីវពលហាម៉ាស់បានព្យាយាមធ្វើសកម្មភាពលួចលាក់ចេញពីដីគោក ទៅសមុទ្រ ដើម្បីធ្វើការវាយប្រហារនៅក្នុងទឹកដីអ៊ីស្រាអែល។ យើងបានដឹងពីផ្លូវរូងក្រោមទឹកនេះជាច្រើនខែ ហើយបានសម្រេចចិត្តថានេះគឺជាពេលវេលាត្រឹមត្រូវសម្រាប់យើង ដើម្បីបំផ្លាញផ្លូវរូងក្រោមទឹក។»

ផ្លូវរូងក្រោមទឹក

ផ្លូវរូងក្រោមទឹកបានពង្រីកចូលទៅក្នុងសមុទ្រ ហើយបានអនុញ្ញាតឲ្យពួកជីវពលប៉ាឡេស្ទីនពាក់បំពង់ខ្យល់អ៊ុកស៊ីសែនធ្វើដំណើរចេញចូលតំបន់ហ្គាហ្សា នៅពេលចៀសវាងការរកឃើញរបស់កងកម្លាំងអ៊ីស្រាអែល។

កាសែត បានចង្អុលបង្ហាញថាពួកជីវពលហាម៉ាស់បានប្រើផ្លូវរូងក្រោមទឹកនេះសម្រាប់គោលបំណងហ្វឹកហាត់ និងធ្វើការវាយប្រហារ។ (Sputnik)

,