កងទ័ពអ៊ីរ៉ង់ និងពួកជីវពលគាំទ្រដោយអ៊ីរ៉ង់ បោះទីតាំនៅជាប់ព្រំដែនអ៊ីស្រាអែល

កងទ័ពអ៊ីរ៉ង់ និងពួកជីវពលស៊ីអ៊ីត បានបោះទីតាំងនៅចម្ងាយប្រមាណ៥ ទៅ២០ គីឡូម៉ែត្រ ពីព្រំដែនអ៊ីស្រាអែល ដែលអ៊ីស្រាអែលបានតម្រូវឲ្យស្ថិតនៅឆ្ងាយពីព្រំដែនរបស់ខ្លួនយ៉ាងតិច៦០គីឡូម៉ែត្រ។

កងទ័ពអ៊ីរ៉ង់ និងពួកជីវពលស៊ីអ៊ីត ដែលបានបោះទីតាំងក្បែរព្រំដែនអ៊ិស្រាអែលនេះ បានរំលោភកិច្ចព្រមព្រៀងបែងចែកជាមួយអ៊ីស្រាអែលឆ្នាំ១៩៧៤ ដែលជាតំបន់គ្មានកងទ័ពនៅតំបន់ហ្គោឡេ ហៃ។

រុស្ស៊ី និងអាមេរិកមិនបានចាប់ផ្តើមការចរចាដោយផ្ទាល់អំពីស៊ីរីឡើងវិញទេ ប៉ុន្តែរុស្ស៊ីកំពុងផ្តល់សញ្ញាសាក្សីឲ្យពិនិត្យមើលឡើងវិញទីតាំងនានា។ អ៊ីស្រាអែលជឿថាក្នុងកាលៈទេសៈថ្មីនេះ បន្ទាប់ពីការវាយប្រហារជាច្រើនរបស់កងទ័ពអាកាសអ៊ីស្រាអែល និងការគាំទ្រជាសាធារណៈរបស់រដ្ឋបាលលោកត្រាំចំពោះទង្វើអ៊ីស្រាអែល ទីក្រុងម៉ូស្គូនឹងយល់ព្រមរំកិលកងទ័ពអ៊ីរ៉ង់ទៅផ្លូវខាងកើតទីក្រុងដាម៉ាស់- ដារ៉ា ដើម្បីប្រឈមមុខជាមួយការទាមទារដំបូងរបស់អ៊ីស្រាអែល។ (Haaretz)

,