កងទ័ពអាមេរិកប្រគល់ប្រាក់៣៩៦លានដុល្លារ ដល់ក្រុមហ៊ុន Raytheon សម្រាប់ផលិតខែលការពារមីស៊ីល Patriot របស់ប្រទេសរ៉ូម៉ានី

ក្រុមហ៊ុន Raytheon បានលាតត្រដាងនៅថ្ងៃស)រ៍នេះថាខ្លួនបានទទួលកិច្ចសន្យាតម្លៃ៣៩៦លានដុល្លាររបស់កងទ័ពអាមេរិកសម្រាប់ផលិតប្រព័ន្ធមីស៊ីល Patriot សម្រាប់ប្រទេសរ៉ូម៉ានី។

យោងតាមកិច្ចសន្យា ប្រព័ន្ធមីស៊ីល Patriot របស់ប្រទេសរ៉ូម៉ានី មានការបញ្ជាទិញការផ្គត់ផ្គង់រាប់ពាន់ រួមមានគ្រឿងបំលាស់ម៉ាស៊ីន ប្រដាប់ផ្គុំខ្សែភ្លើងភ្ជាប់គ្នា ខែ្សភ្លើង និងឧបករណ៍ដទៃទៀត។

លិខិតប្រគល់ និងទទួលសម្រាប់ប្រព័ន្ធមីស៊ីល Patriot នេះ ត្រូវបានចុះហត្ថលេខាដោយប្រទេសរ៉ូម៉ានីនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានធ្វើឲ្យសមាជិកអង្គការណាតូទី៦មានអាវុធនេះ។ បច្ចុប្បន្ន អាមេរិក អាល្លឺម៉ង់ ក្រិច អេស្បាញ និងហូឡង់ បានផ្តល់ឲ្យប្រព័ន្ធមីស៊ីល Patriot នេះ។ (Sputnik)

,