កងទ័ពអាកាសអាមេរិកសាកល្បងគ្រាប់បែកនុយក្លេអ៊ែរទំនើបបុកទម្លុះចូលទៅក្នុងដី

កងទ័ពអាកាសអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយល្បឿនលឿន B-2 ដើម្បីដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរទំនើប B61-12 កាលពីពេលថ្មីៗនេះ ក្នុងការខំប្រឹងប្រែងពិនិត្យមើលឡើងវិញពីភាពត្រង់ និងសមត្ថភាពរបស់អាវុធ ធ្វើជម្រើសវាយប្រហារផេ្សងៗរបស់អាវុធ។

ការធ្វើឲ្យប្រសើរចុងក្រោយនេះធានាគ្រាប់បែកនុយក្លេអ៊ែរមានសមត្ថភាពធ្វើការវាយប្រហារបុកទម្លុះចូលទៅក្នុងដី ការវាយប្រហារទទួលផលកម្រិតទាប ការវាយប្រហារទទួលផលកម្រិតខ្ពស់ ការបំផ្ទុះផ្ទៃក្រៅ និងជម្រើសកម្ទេចរូងការពារ (ត្រង់សេ)។

លោក ហេន ក្រីស្តេនសេន នាយកនៃគម្រោងព័ត៌មានអាវុធនុយក្លេអ៊ែរ បាននិយាយថាគុណសម្បត្តិដ៍សំខាន់នៃគ្រាប់បែកនុយក្លេអ៊ែរបុកទម្លុះចូលទៅក្នុងដី គឺថាវារៀបចំសមត្ថភាពទម្ងន់គ្រាប់បែកប្រឆាំងគោលដៅវាយប្រហារចូលទៅក្នុងគ្រាប់បែកមួយ និងការវាយប្រហារប្រឆាំងគោលដៅក្រោមដី។

លោក ហេន ក្រីស្តេនសេន បានបន្ថែមថាអាវុធនុយក្លេអ៊ែរ ដែលបំផ្ទុះ បន្ទាប់ពីបុកទម្លុះចូលទៅក្នុងដីបញ្ចេញថាមពលបំផ្ទុះយ៉ាងសក្តិសិទ្ធ កំពុងបំផ្លាញគោលដៅកប់ជ្រៅក្នុង។ យន្តហោះទម្លាក់គ្រាប់បែក B-2 បំពាក់គ្រាប់បែកនុយក្លេអ៊ែរប្រភេទ B61-7, B61-11 និង B83-1។ (Sputnik)