កងទ័ពស៊ីរីមិនត្រូវការសុំការអនុញ្ញាតពីអាមេរិក ដើម្បីវាយប្រហារពួកភេរវករទេ

ប្រភពក្រសួងការបរទេសស៊ីរី បានប្រាប់ Sputnik ថាទោះបីជាអាមេរិកព្រមានទីក្រុងដាម៉ាស់ប្រឆាំងការវាយប្រហារពួកជីវពលនៅខាងត្បូងប្រទេសស៊ីរី កងទ័ពស៊ីរី នឹងធ្វើការវាយលុកនៅក្នុងតំបន់ឆាប់ៗនេះ ហើយកម្ទាត់ពួកភេរវករនៅក្នុងតំបន់ណាមួយនៃប្រទេសស៊ីរី ដោយគ្មានសុំការអនុញ្ញាតមុនពីអាមេរិកទេ។

ប្រភព បានបញ្ជាក់ថា«កងទ័ពស៊ីរីតែងតែធ្វើសកម្មភាពក្នុងផលប្រយោជន៍របស់ប្រជាពលរដ្ឋស៊ីរី ហើយមិនត្រូវការសុំការអនុញ្ញាតពីអាមេរិក ឬ លោកត្រាំ ដើម្បីកម្ចាត់ពួកភេរវករនៅក្នុងតំបន់ណាមួយនៃប្រទេសស៊ីរី។ ប្រតិបត្តិកម្មយោធានៅទីក្រុងដេរ៉ា នឹងចាប់ផ្តើមឆាប់ៗនេះ ប៉ុន្តែឥឡូវនេះ យើងកំពុងព្យាយាមបញ្ជៀសអំពើហិង្សា ហើយសុខចិត្តចុះចូល បើអាច។»

ប្រភព បានបន្ថែមថារដ្ឋាភិបាលស៊ីរីនឹងបញ្ជាឲ្យកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរបស់កងទ័ពរដ្ឋាភិបាលស៊ីរី រំដោះប្រទេសស៊ីរីទាំងមូល។

ប្រភពដដែល បាននិយាយថា«គោលបំណងរបស់យើងត្រូវរំដោះប្រទេសស៊ីរីទាំងមូល ពីពួកភេរវករ ហើយកងទ័ពស៊ីរីមានសមត្ថភាពសម្រេចគោលបំណងនេះ»។ (Sputnik)

 

, ,