កងទ័ពស៊ីរីបង្កើនការវាយលុកនៅតំបន់នីរតី

សកម្មភាពកងទ័ពស៊ីរីបានបង្កើននៅតំបន់នីរតីរបស់ប្រទេស ដែលតំបន់តាមព្រំដែន ហ្សកដង់គ្រប់គ្រងដោយពួកឧទ្ទាម និងតំបន់ជម្លោះហ្គោឡេន ហៃ។

កាសែត Haaretz បានរាយការណ៍ថាកងទ័ពស៊ីរីបានចាប់ផ្តើមបាញ់ផ្លោងដាក់ទីក្រុងកាហ្វ ហ្សេម នៅថ្ងៃពុធ ដែលជាទីក្រុងសមរភូមិជួរមុខរវាងទឹកដីក្រប់គ្រងដោយរដ្ឋាភិបាល និងទឹកដីគ្រប់គ្រងដោយពួកជីវពល។

យោងតាមសារព័ត៌មានស៊ីរី ទឹកដីគ្រប់គ្រងដោយពួកជីវពលបំបែកតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលចេញពីតំបន់ហ្គោឡេន ហៃ ដែលជាតំបន់ជម្លោះរវាងស៊ីរី និងអ៊ីស្រាអែល។

សារព័ត៌មានស៊ីរី បានស្តីបន្ទោសភាពតានតឹងលើពួកជីវពល ដែលបានវាយប្រហារលើជនស៊ីវិលនៅក្នុងតំបន់គ្មានការប្រយុទ្ធគ្នា។

ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថាទីក្រុងហារ៉ា ប៊ូស្រា ហារី ដែលឡាហ្វាយ មីស្គីយ៉ា និងហ៊ីរ៉ាក់ ក៍បានស៊ូទ្រាំការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ។ (Sputnik)

, ,