កងទ័ពស៊ីរីត្រៀមវាយលុកដ៍ធំមួយប្រឆាំងពួកឧទ្ទាមគាំទ្រដោយអាមេរិកនៅខេត្តដារ៉ា

នៅពេលស៊ីរីត្រៀមខ្លួនវាយលុករំដោះទឹកដីភាគនីរតីរបស់ប្រទេសពីពួកភេរវករ កងទ័ពស៊ីរីបានដាក់ពង្រាយកងទ័ពចំនួនច្រើនក្នុងការត្រៀមខ្លួន សម្រាប់ការវាយលុកដ៍ធំនៅក្នុងតំបន់។

ទីភ្នាក់ងារសារព័ត៌មាន FARS រាយការណ៍ថាកងទ័ពស៊ីរីបានបញ្ជូលកងទ័ពចំនួនដ៍ច្រើន រួមមានរថក្រោះ រថពាសដែក ប្រដាប់បាញ់មីស៊ីល និងអង្គភាពកងទ័ពពិសេស ទៅកាន់តំបន់នីរតីរបស់ប្រទេស។

យោងតាមទីភ្នាក់ងារសារព័ត៌មាន FARS ស៊ីរីកំពុងរៀបចំធ្វើការវាយលុកដ៍ធំមួយ ដើម្បីរំដោះខេត្តដារ៉ាទាំងមូល ហើយធានាការគ្រប់គ្រងព្រំដែនរវាងស៊ីរី និងហ្សកដង់។

ទោះបីអាមេរិក បានព្រមានថាខ្លួននឹងផ្តល់ការសងសឹកដាច់ខាតមួយចំពោះការវាយលុករបស់កងទ័ពស៊ីរីនៅតំបន់គ្មានការប្រយុទ្ធភាគនីរតី។ (Sputnik)

,