កងទ័ពស៊ីរីត្រៀមខ្លួនធ្វើការវាយលុករំដោះខេត្តអ៊ីដលីប

លោក អូម័រ អូស៊ី សមាជិកសភាស៊ីរី បានប្រាប់សារព័ត៌មាន Sputnik ថាកងទ័ពស៊ីរីកំពុងត្រៀមខ្លួនធ្វើការវាយលុកប្រឆាំងពួកភេរវករនៅក្នុងខេត្តអ៊ីដលីប ដោយសម្តែងជំនឿថាតំបន់នេះនឹងត្រូវបានរំដោះទាំងស្រុង។ សមាជិកសភាស៊ីរី បានពន្យល់កង្វល់របស់ទួរគីអំពីការឈានទៅមុខ។

លោក អូម័រ អូស៊ី បានបញ្ជាក់ថាកងទ័ពរដ្ឋាភិបាលកំពុងធ្វើការរៀបចំចុងក្រោយជាមួយការពង្រឹងការអនុវត្តច្បាប់ និងឧបករណ៍យោធា បានបញ្ជូនមកពីទីក្រុងដាម៉ាស់ អាឡេប៉ូ និងហាណា ទៅកាន់តំបន់អ៊ីដលីប។ កងទ័ពស៊ីរីកំពុងរង់ចាំបញ្ជាធ្វើការវាយលុក។ កងកម្លាំងប្រដាប់អាវុធស៊ីរីបានតាំងចិត្តរំដោះខេត្តអ៊ីដលីប ពីពួកភេរវករ ហើយយើងដឹងច្បាស់ថាវានឹងត្រូវបានកើតឡើងក្នុងអនាគតឆាប់ៗនេះ។

ដំបូង ទីក្រុងដាម៉ាស់បានប្រកាសប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីរំដោះខេត្តអ៊ីដលីប ដែលជាទីតាំងរឹងមាំរបស់ពួកភេរវករចុងក្រោយនៅអ៊ីដលីប។ ទោះបីជាយ៉ាងនេះក៍ដោយ​ ក៍អាមេរិកបានបង្ហាញសញ្ញាប្រឆាំងរបស់ខ្លួនជាមួយការវាយលុកខាងមុខនេះ។

លោកប្រធានាធិបតី ដូណល ត្រាំ បាននិយាយនៅថ្ងៃទី៣ ខែកញ្ញាថាលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ មិនត្រូវវាយប្រហារខេត្តអ៊ីដលីបដោយធ្វេសប្រហែសទេ។ កងទ័ពរុស្ស៊ី និងអ៊ីរ៉ង់ នឹងកំពុងធ្វើឲ្យមានកំហុសមនុស្សធម៌ធ្ងន់ធ្ងរ ដើម្បីចូលរួមក្នុងសោកនាដកម្មមនុស្សជាតិអាចកើតឡើងនេះ។ ជនស៊ីវិលរាប់រយពាន់នាក់អាចត្រូវបានសម្លាប់។ សូមកុំឲ្យរឿងនេះកើតឡើង។

ក្នុងការឆ្លើយតប ទីក្រុងម៉ូស្គូ បានបញ្ជាក់ថាខេត្តអ៊ីដលីបនៅតែទីតាំងរឹងមាំចុងក្រោយរបស់ពួកភេរវករនៅក្នុងតំបន់ ដែលបំផ្លាញការប៉ុនប៉ងនាំយកស្ថានភាពទៅរកផ្លូវនយោបាយ និងច្បាប់ការទូត។ (Sputnik)

, , ,