កងទ័ពស៊ីរីតែមួយគត់ត្រូវបានបោះទីតាំងនៅតាមព្រំដែនជាមួយអ៊ីស្រាអែល

ទីក្រុងម៉ូស្គូអំពាវនាវឲ្យកងទ័ពបរទេសទាំងអស់ចាកចេញពីតំបន់ជម្លោះ នៅពេលពួកឧទ្ទាមស៊ីរីរៀបចំខ្លួនសម្រាប់ទប់ទល់ការវាយលុករបស់កងទ័ពរដ្ឋាភិបាលស៊ីរី។

លោក ហ្ស័រហ្គេយ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថាកងទ័ពស៊ីរីតែមួយគត់នឹងមានវត្តមាននៅតាមតំបន់នានាតាមបណ្តោយព្រំដែនជាប់ជាមួយអ៊ីស្រាអែល និងហ្ស៊កដង់ នៅពេលពួកឧទ្ទាមនៅតំបន់ខាងត្បូងប្រទេសស៊ីរី រៀបចំខ្លួនសម្រាប់ទប់ទល់ការវាយលុករបស់កងទ័ពរដ្ឋាភិបាលស៊ីរី។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ យន្តហោះរដ្ឋាភិបាលស៊ីរីបានទម្លាក់ខិតប័ណ្ណលើតំបន់គ្រប់គ្រងដោយពួកឧទ្ទាមនៅដេរ៉ា ដោយព្រមានអំពីការវាយលុក និងអំពាវនាវឲ្យពួកអ្នកប្រយុទ្ធទម្លាក់អាវុធរបស់ខ្លួន។ ខេត្តភាគខាងត្បូងគ្រប់គ្រងដោយក្រុមប្រឆាំងស្ថិតនៅក្បែរតំបន់ហ្គោឡេ ហៃ ទឹកដីស៊ីរីកាន់កាប់ដោយអ៊ីស្រាអែល ដែលជាចំណុចប្រឈមមុនដាក់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ (Aljezeera)

,